ភ្ញាក់ផ្អើល​នៅពេលដែល លោក ព្រំ ម៉ាញ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​នៅ​ស្ទឹងត្រែង​

, , Leave a comment

​ខេត្តស្ទឹងត្រែង : រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​ខេត្ត​រតនគីរី​ផ្ទុក​មនុស្ស​១៣​នាក់ មិនបាន​ប្រយ័ត្ន​វាក់​នឹង​ម៉ូតូ​មន្ត្រីនគរបាល​ម្នាក់​បត់​មិន​មើល​ក្រោយ​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ធ្លាក់ចូល​ទឹក​ធ្វើ​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង​តៃកុង​រថយន្ត​នឹង​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើ​បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ហើយ អ្នក​ផ្សេងទៀត​រងរបួស​។​

 

​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ត្រង់ចំណុច​ចន្លោះ​បង្គោល​៥០២-៥០៣ ស្ថិតក្នុង​ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល ប៉ុស្តិ៍​ក្បាល​រមាស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​ទី​១.​ឈ្មោះ សាវ ម៉ក់ ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី​២.​ឈ្មោះ លឿង ណា​រី  ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​អ្នករួមដំណើរ មាន​ទីលំនៅ​ភូមិ​អូរ​តា​តិ​ល ឃុំ​-​ស្រុក​-​ខេត្ត​រតនគីរី និង​ជនរងគ្រោះ​ទី​៣.​ឈ្មោះ ព្រំ ម៉ាញ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​មន្ត្រី​ប៉ូលីស​ប្រចាំការ​នៅ​ភូមិ​ក្បាល​រមាស ក្នុងស្រុក​សេសា​ន​។ ចំណែក​មនុស្ស​ជិះ​ក្នុង​រថយន្ត​ជាច្រើន​អ្នក​ទៀត​របួសធ្ងន់​ស្រាល​។​

 

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​មុន​កើតហេតុ​បានចេញ​ពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ខេត្ត​រតនគីរី​ដោយមាន​អ្នកដំណើរ​១៣​នាក់ ហើយ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-3923 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​ម៉ូតូ​។ រីឯ​ម៉ូតូ​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មា​ក់ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​មន្ត្រី​ប៉ូលីស​ខាងលើ ដោយ​នៅមុន​កើតហេតុ​មិនបាន​មើល​ក្រោយ បណ្តាល​ឲ្យ​រថយន្ត​គេច​មិនទាន់ ក៏​បុក​ពេញទំហឹង​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​។ ចំណែក​រថយន្ត​បាន​ធ្លាក់​ទៅក្នុង​ប្រឡាយទឹក បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​រថយន្ត និង​ស្ត្រី​រួម​ដំណើរ​ម្នាក់​ផង​។ រីឯ​អ្នករួមដំណើ​ជាច្រើន​ត្រូវ​រងរបួស​ធ្ងន់​ស្រាល ។​

 

​ក្រោយ​កើតហេតុ សមត្ថ​ក​កិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ វាស់វែង​រួច​យក​ម៉ូតូ និង​រថយន្ត​មកកាន់​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សាកសព​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី និង​អ្នករងរបួស ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​៕

24-1-2017 (2) 24-1-2017 24-1-2017 (1)

 

Leave a Reply

(*) Required, Your email will not be published