សមត្ថកិច្ច​ចុះបង្ក្រាប​កន្លែង​ម៉ាស្សា បន្ថែម​សេវា​ផ្លូវភេទ ក្រោយ​មានការ​រិះគន់​

, , Leave a comment

រាជធានី​ភ្នំពេញ : កន្លែង​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម ស្លាក​យីហោ​ម៉ាស្សា​កោស​ជប់​មួយកន្លែង ស្ថិតនៅ​ផ្ទះ​លេខ​៤ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ស្នងការ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការបង្ក្រាប និង​ចាប់​ឃាត់ខ្លួន​បាន​ប្រុស ស្រី​៦​នាក់ ដោយ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ប្រព្រឹត្ត​សញ្ចា​កម្ម កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា មនុស្ស​ទាំង​៦​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ មែ ស៊ីថា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ទីតាំង បើក​ម៉ាស្សា​។ ទី​២ ឈ្មោះ យាយ ស្រី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​ជា​ចុងភៅ ។ ទី​៣ ឈ្មោះ សៀម ចែ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មើល​ការខុសត្រូវ ហាង​ខារ៉ាអូខេ វិចិត្រ​ថ្មី ស្នាក់នៅ​ហាង​ខាងលើ​។ ទី​៤ ឈ្មោះ ផន ចាន់នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ កោស​ជប់ ម៉ាស្សា ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​។ ទី​៥ ឈ្មោះ ច​ន ស្រី​ប៉ុក ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ កោស​ជប់ ម៉ាស្សា ស្នាក់នៅ​ផ្ទះជួល ក្បែរ​កន្លែងកើតហេតុ​។ ទី​៦ ឈ្មោះ ហុង សីហា ភេទ​ប្រុស តែងខ្លួន​ធ្វើជា​ស្រី (​ខ្ទើយ​) បុគ្គលិក​បម្រើ​ការងារ នៅ​ហាង​ខារ៉ាអូខេ វិចិត្រ​ថ្មី ស្នាក់នៅ​ក្នុង​ហាង​។​

 

​បន្ទាប់ពី​កម្លាំង​ជំនាញ ស៊ើបអង្កេត ឃើញ​ទីតាំង​ខាងលើ បាន​ប្រព្រឹត្ត​អំពើ​សញ្ចា​កម្ម បើក​បម្រើសេវា​ផ្លូវភេទ ទើប​កម្លាំង​នគរបាល​ការិយាល័យ ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ស្នងការ​ក្រុងភ្នំពេញ ដឹកនាំ​ដោយ​លោក​ស្នងការរង និង​មានការ​សម្របសម្រួល ពី​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញារង នៃ​អយ្យកា អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណារ​ឯកភាព​លេខ​០៧ អ យ ដ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ទើប​កម្លាំង​ការិយាល័យ​ជំ​នា​ញ មានការ​ចូលរួម​ពី​នគរបាល​មូលដ្ឋាន អាជ្ញាធរ បើក​ប្រតិបត្តិ​ការបង្ក្រាប ទីតាំង​ខាងលើ ដែល​បាន​ប្រព្រឹត្ត​ជាក់ស្តែង អំពើ​សញ្ចា​កម្ម រកឃើញ ស្រោម​ប្រើ​ហើយ មួយចំនួន ស្រោម​មិនទាន់​ប្រើ​មួយចំនួនទៀត​។​

 

​ក្រោយពី​ឃាត់ខ្លួន មនុស្ស​ពាក់ព័ន្ធ​ទាំង​៦​នាក់ សមត្ថកិច្ច​នាំខ្លួន​ទៅកាន់​កា​រិ​​យា​ល័យ​ជំនាញ ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕

03-8

 

Leave a Reply

(*) Required, Your email will not be published