សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​កន្លែង​សម្រាប់​តន្ត្រី​ជនពិការ ក្រោយ​មានការ​ហាមប្រាម​

, , Leave a comment

​រាជធានី​ភ្នំពេញ : សាលា​រាជធានី​ភ្នំពេញ​បានកំណត់​ឲ្យ​តន្ត្រី​ជនពិការ​ដែល​ធ្លាប់តែ​ច្រៀង​សុំ​លុយ​នៅតាម​ទីសាធារណៈ​កន្លងមក​នោះ ឥឡូវ​ត្រូវបាន​កំណត់​រៀបចំ​ឲ្យ​ច្រៀង​នៅ​ថ្មី​ចំនួន​៣​កន្លែង គឺ​ទី​១​រមណីយដ្ឋាន​វត្តភ្នំ ទី​២ ទីលាន​ប្រជាធិបតេយ្យ និង​ទី​៣ សួនច្បារ​វត្ត​បទុម​វ​តី​។​

 

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា  នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​បងប្អូន​អ្នកចម្រៀង​ជនពិការ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមករា លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៏​លើកឡើងថា ដើម្បី សម្រេច​រក​ដំណោះស្រាយ​ជូន​ជនពិការ ដោយ​រក​ទីតាំង និង​រៀបចំ​ឆាក​ជូន​បងប្អូន​ជនពិការ​ឲ្យ​មាន​កន្លែង​បាន​សមស្រប ដើម្បី​ប្រកប​របរ​របស់ខ្លួន​ប​ន្ត​។​

 

​មន្ត្រី​ដដែល​បន្ត​ឲ្យ​ដឹង​ទៀតថា តាម​ស្មា​តី​នៃ​អង្គប្រជុំ​បានសម្រេច​ទី​១ បាន​ឯកភាព​បញ្ច​បា់ល់​ការ​ច្រៀង​នៅតាម​ទីសាធារណៈ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជំនួស​មកវិញ​នូវ​ការ​ច្រៀង​តាម​ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ជូន ចំនួន​៣​ទីតាំង នៅ​រមណីយដ្ឋាន​វត្តភ្នំ សួន​អតីត​ទីលាន​ប្រជាធិបតេយ្យ និង​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​។ ២-​មន្ទីរ​សង្គមកិច្ច​រាជ​ធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ ខណ្ឌ ដើម្បី ធ្វើ​បច្ចុប្បន្នភាព​បងប្អូន​ជនពិការ​។ ៣-​មន្ទីរ​សង្គមកិច្ច ត្រូវ​ជួប​មួយ​បងប្អូន​ជនពិការ​ទាំងអស់ ស្វែងយល់​អំពី​សមត្ថភាព ចំណេះ ជំនាញ ដើម្បី​មាន​ផ្តល់​លទ្ធភាព​ការងារ​ជូន​ពួកគាត់​។ ៤-​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ឆាក​តន្ត្រី​ជូន​បងប្អូន​ជពិការ​នៅតាម​ទីតាំង​ទាំង​៣​កន្លែង​ខាងលើ​។​

 

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ជនពិការ​ច្រៀង​នៅតាម​ទីសាធារណៈ​បច្ចុប្បន្ន​មាន​២១​ក្រុម បែង​ចែកជា​ក្រុម​ប្រគុំ​តន្ត្រី​ជា​៥​ក្រុម មាន​សមាជិក​សរុប​ចំនួន​១៩៤​នាក់​។ ក្រុម​តន្ត្រី​ជនពិការ​ចំនួន​២១​ក្រុម ដែលមាន​សមាជិក​សរុប​១៩៤​នាក់ បាន​ឯកភាព​ជាមួយ​អាជ្ញាធរ​ថា ពួកគាត់​នឹង​ឈប់​ការប្រគុំ​ត​ន្រី​ច្រៀង​សុំ​លុយ​តាម​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ និង​យល់ព្រម​តាម​ការរៀបចំ​របស់​អា​ជ្ញា​ធរ​រាជធានី​ភ្នំពេញ​ចាប់ពីពេលនេះ​តទៅ ដោយ​មិនមាន​តវា​អ្វី​ទៀតឡើយ​៕

images_25_2

 

Leave a Reply

(*) Required, Your email will not be published