ពិធី​រម្លឹក​ខួប​១៣​ឆ្នាំ នៃ​ការបាញ់សម្លាប់​លោក ជា វិជ្ជា ទាំង​គ្មាន​ពន្លឺ​

, , Leave a comment

​រាជា​ធានី​ភ្នំពេញ : ដូច​អ្វីដែល​បានគ្រោង​ទុក កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា ឆ្នាំ​២០១៧ ប្អូនប្រុស​បង្កើត​ក្រុមគ្រួសារ លោក ជា វិជ្ជា ព្រមទាំង​តំណាង​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបជុំគ្នា​ធ្វើ​ពិធី​រម្លឹក​ខួប​១៣​ឆ្នាំ នៃ​ការបាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៤​។​

 

​លោក ជា មុនី ប្អូនប្រុស​បង្កើត លោក​ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា លោក​ឈប់​ជឿ​រដ្ឋាភិបាល​ទៀតហើយ រយៈពេល​១៣​ឆ្នាំ​មកហើយ រហូត​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ទៀត​តែ​នៅ​រក​ជា​ឃាតករ​មិនឃើញ​។ លោក​រង់ចាំ​រដ្ឋាភិបាល​រក​ឃាតករ​បាញ់សម្លាប់​លោក ជា វិជ្ជា ព្រមទាំង​អ្នកផ្សេង​ទៀត​ដូចជា មេដឹកនាំ​សហជីព តារាចំរៀង ព្រះសង្ឃ អ្នកនយោបាយ បរិស្ថាន​ជាដើម​។ ទាក់ទង​បញ្ហា​ខាងលើនេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បើ​លោក ជា មុនី ដឹង​អ្នកណា​ជា​ឃាតករ​គួរតែ​ប្រាប់​ស​សមត្ថកិច្ច ពីព្រោះ​រឿងនេះ​មិនទាន់​បិទ​បញ្ជី​ទេ​។​

 

​សូមបញ្ជាក់ថា ករណីនេះ កាលពី​ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ពិសេស​មួយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក ជា វិជ្ជា ប៉ុន្តែ​រហូតមកទល់​ពេលនេះ គណៈកម្មការ​ដែល​បង្កើត​ឡើង​នោះ ពុំទាន់​ស៊ើបអង្កេត​រក​ឃាត់​ករ​ពិត​និង​អ្នក​នៅ​ពីក្រោយ​ក្នុង​ឃាតកម្ម​នោះមក​ដាក់ទោស​បាន​នៅឡើយ​ទេ​៕

Siv channa01_78

 

Leave a Reply

(*) Required, Your email will not be published