មិន ណាត់​វ៉ា​រ៉ា ៖ បង្ហាញ​ភាព​សិច​ស៊ី តែ​មិន​ចំហ​បេះដូង​

, , Leave a comment

ក្រោយពេល​ផ្លាស់ប្តូរ​ឥរិយាបថ​សម្តែង​ពី​តារា​ឯក​ស្លូតបូត មកជា​តារា​ឆ្នាសឆ្នើម គេ​សង្កេតឃើញថា មិន ណាត់​វ៉ា​រ៉ា ដូចជា​ប្រកាន់យក​ឥរិយាបថ​សិច​ស៊ី​កាន់តែខ្លាំង​។ សូម្បីតែ​នាង​ទៅលេង​សមុទ្រ​ក៏មាន​រូបភាព​សិច​ស៊ី​កក្រើក​ពិភព​អ៊ី​ន​ធើរ​ណេ​ត​ឱ្យ​ប្រុសៗ​រសើប​ព្រឺព្រួច​បេះដូង​ដែរ​។​

 

​មួយរយៈ​នេះ នៅតាម​ទំព័រ​ទស្សនា​វ​ដ្តី​នានា មានតែ​រូបភាព​សិច​ស៊ី​អួត​បង្ហាញ​ទ្រង់ទ្រាយ​របស់ មិន ណាត់​វ៉ា​រ៉ា ឆ្លងកាត់​ខ្សែ​ភ្នែក​មហាជន​ជាប្រចាំ​។ ប្រហែលជា​ក្លាយជា​ទម្លាប់​ទៅហើយ បានជា​សូម្បីតែ​ពេល​ទៅលេង​សមុទ្រ​ក៏​នាង​នៅតែ​ឆ្លៀត​សិច​ស៊ី ធ្វើឱ្យ​បរិយាកាស​ខែរងា ប្រែជា​ក្តៅ​រោលរាល​មួយ​រំពេច​។​

 

​អ្នកខ្លះ​សរសើរ​ថា ភាព​សិច​ស៊ី​របស់​នាង​ជាម​ន្ត​ស្នេហ៍ ហើយក៏​មាន​បុរស​មិនតិច​ទេ ប្រាថ្នា​ចង់​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​លើ​រូប​នារី​សិច​ស៊ី​នេះ​។ ប៉ុន្តែ​បុរស​មិនតិច​ទេ​ដែល​ត្រូវ​ខកបំណង ព្រោះ​នាង​ប្រាប់ថា ពេលនេះ​នាង​មាន​បុរស​ម្នាក់​គ្រាន់​ជជែក​កំដរ​ការ​អផ្សុក​។ នាង​ប្រាប់ថា នាង​មិន​ចង់​ឆាត​ជាមួយ​បុរស​ច្រើន​រូប​ក្នុងពេល​តែមួយ​ទេ ព្រោះ​នាង​មិនឱ្យ​អំពល់​ស្មុគស្មាញ​។​
​ទោះជា​យ៉ាងណាក៏ដោយ នាង​ប្រាប់ថា នាង​មិនទាន់​ប្រាកដប្រជា​ជាមួយ​បុរស​ម្នាក់នេះ​ទាំងស្រុង​ទេ ហើយ​គេ​ក៏​មិនទាន់មាន​លក្ខណៈ​ត្រូវចិត្ត​នាង​ទាំងស្រុង​ដែរ តែ​អ្វីដែល​នាង​ចូលចិត្ត​ឆាត​ជាមួយ​គេ មកពី​គេ​ចេះ​ធ្វើឱ្យ​នាង​សប្បាយចិត្ត​។​

 

​មើលទៅ​នាង​ហាក់​ទុក​ឱកាស​សម្រាប់​បុរស​ផ្សេងទៀត​នៅឡើយ ដោយ​បង្ហើប​ប្រាប់​ពី​លក្ខណៈ​បុរស​ដែល​នាង​ត្រូវ​ការពិត​ប្រាកដថា “​ត្រូវមាន​លក្ខណៈ​ចាស់ទុំ មាន​ភាពកក់ក្តៅ និង​ចិត្តល្អ​”។ ដូច្នោះ បុរស​ដែលមាន​លក្ខណៈសម្បត្តិ​បែបនេះ អាច​ស្ម​គ្រ័​ធ្វើជា​បេក្ខជន​ប្រជែង​យក​បេះដូង​នាង​បាន ដោយ​នាង​ប្រាប់ថា នាង​ពុំមែន​ជា​ស្រី​ពិបាក​ចែចង់​ទេ ព្រោះ “​បើ​ខ្ញុំ​ពេញចិត្ត​ខ្លាំង នឹងមិន​ពិបាក​ឡើយ​។ តែបើ​ខ្ញុំ​មិន​ចូលចិត្ត ទោះ​តាម​ញ៉ែ​ឱ្យស្លាប់​ទៅទៀត ក៏​មិន​បានដែរ​”​។ នៅក្នុង​ការសម្តែង​សាច់រឿង នាង​ធ្លាប់​ក្បត់ចិត្ត​មិត្តភក្តិ ដណ្តើមយក​សង្សារ​រប​ស់​គេ តែ​សម្រាប់​នៅក្នុង​ជីវិត​ពិត​វិញ នាង​ប្រាប់ថា ការដណ្តើម​សង្សារ​មិត្ត គឺជា​រឿង​ដែល​នាង​ស្អប់​បំផុត​។ ដូច្នោះ នាង​មិនអាច​ដណ្តើម​សង្សារ​របស់​នរណាម្នាក់​បានទេ​។​

 

​យើង​ចង់ដឹងថា ស្រី​ស្អាត​សិច​ស៊ី​ដូចជា​រូបនាង ធ្លាប់មាន​បទពិសោធន៍​ត្រូវគេ​ដណ្តើម​សង្សារ​ឬទេ​? ចម្ងល់​នេះ​ត្រូវ​ផ្តល់​ចម្លើយ​ថា “​បើ​ដណ្តើម​យកទៅ​បាត់​មិន​ធ្លាប់​ទេ តែបើ​សង្សារ លបលួច​ទៅ​មាន​អ្នកផ្សេង​។ លុះ​ពេល​ចាប់បាន​ខ្ញុំ​ក៏​នៅតែ​ជា​អ្នកឈ្នះ​។ ខ្ញុំ​កំណត់​ឱ្យគេ​ជ្រើសរើស​។ បើ​ជ្រើស​យក​ខ្ញុំ​នោះ ខ្ញុំ​នឹង​ផ្តល់ឱកាស​ឱ្យគេ​”​។ ស្អាត​សិច​ស៊ី​បែបនេះ បើ​សង្សារ​នាង​ជ្រើសរើស​អ្នកផ្សេង​ច្បាស់​ជា​ខាត​ធំ​ហើយ​៕

NjpUs24nCQKx5e1D744ewdaXnpuisYM7yMwed47V80p

 

Leave a Reply

(*) Required, Your email will not be published