លោក តែ គឹមសាន ប្រើស្បែកអង្គរក្សយោធា នាំជនជាតិវៀតណាម ចូលដីខ្មែរខុសច្បាប់ ធ្វើជាកម្មករអាជីវកម្មរ៉ែមាស

, , Leave a comment

ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ឈ្មោះ តែ គឹមសាន ជាមន្ត្រីយោធាដែលនៅតំបន់ភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសី ត្រូវបានពលរដ្ឋធ្វើការ រិះគន់និងចោទប្រកាន់ ជាមេខ្យល់នាំជនជាតិវៀតណាម ចូលដីខ្មែរខុសច្បាប់ ដើម្បីធ្វើជាកម្មករអាជីវកម្មរ៉ែមាសរាប់ឆ្នាំមកហើយ មិនមានអ្នកណាហ៊ានប៉ះពាល់ឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា នៅវេលាយម៉ោង០៨យប់ ថ្ងៃទី១៨ ខែមករាឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៦២នាក់ នៅចំណុចទឹកខួបស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បញ្ជូន ទៅអធិការដ្ឋាននគរ ស្រុកកែវសីមា ដើម្បីត្រួតពិនិត្យមើលលិខិតស្នាម លើជនជាតិ វៀតណាមទាំង៦២នាក់នោះ ការត្រួតពិនិត្យឃើញថា ក្នុងចំណោម៦២នាក់ គឺមានលិខិតឆ្លងដែនតែ០៣នាក់ប៉ុណ្ណោះ។ករណីនាំជនជាតិវៀតណាមខុសច្បាប់ ចំនួន៦២ នាក់មកកាន់ទឹកដីខ្មែរនេះ ក៍មានការបិទបាំង ពីលោកមេឃុំចុងផ្លាស់ឈ្មោះ លឹម លាងគុណ ព្រោះមេឃុំរូបនេះ ក៍មានរណ្តៅសម្រាប់ជីករករ៉ែមាសបែប អណាធិបតេយ្យដូចលោក តែ គឹម សាន នេះដែរ ។

 

ប្រភពបានអោយដឹងថា ឈ្មោះ តែ គឹមសាន គឺជាប្រធានសហគមន៍ ចុងផ្លាស់ ទើបជាប់ឆ្នោតថ្មី មានមានរណ្តៅសម្រាប់ជីករករ៉ែមាសបែបអណាធិបតេយ្យ ជិត១០រណ្តៅ ព្រមទាំងដើរអួតអាង តាមវង់ផឹកស៊ី និងកន្លែងវង់ល្បែងជល់មាន់ ដោយប្រាប់គេឯងថា ខ្លួនជាអង្គរក្សលោកឧត្តមសេនីយ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេច ហ៊ុន សែន ដែលមិនមានអ្នកណាហ៊ានក្អកឡើយ។ ហើយករណីនាំជនជាតិ វៀតណាម ចូលដីខ្មែរខុសច្បាប់ ធ្វើជាកម្មករអាជីវកម្មរ៉ែមាស មានច្រើនលើក មកហើយមិនមានអ្នកណា ឬហ៊ានសួរនាំទេ ទោះបីដឹងថា ករណីនាំចូលនោះខុសច្បាប់ក៍ដោយ ព្រោះតែ ឈ្មោះ តែ គឹមសាន នោះប្រើស្បែកមន្ត្រីយោធាជាអង្គរក្ស និងម្យ៉ាងដោយ ឈ្មោះ តែ គឹមសាន មានលុយបិទមាត់បុគ្កលសមត្ថកិច្ចពាក់ពន្ឋ័ទាំងនោះ។

 

ករណីខាងលើ មិនអាចសុំការបញ្ជាក់ពីលោក តែ គឹមសាន បាននៅឡើយទេ ៕

knt751_n copy IMG-20170120-WA0014 copy IMG-20170120-WA0015 copy

 

Leave a Reply

(*) Required, Your email will not be published