យល់ដឹង​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ឧទុម្ពរ (​ផ្លែ​ល្វា​)

, , Leave a comment

​សុខភាព : ផ្លែ​ល្វា ឬ​ផ្លែ​ឧទុម្ពរ (Ficus glomerata) គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មិនសូវមាន​ការចាប់អារម្មណ៍ និង​យល់ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​វា​ចំពោះ​សុខភាព​របស់​មនុស្ស​នោះឡើយ​។ យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ផ្លែ​ឧទុម្ពរ​មាន​ផ្ទុក​សារជាតិ​យ៉ាង​សម្បូរបែប​ដូចជា ជាតិ​ស្ករ អាស៊ីត​Quinic អាស៊ីត​Shikimic អាស៊ីត​Auxin អាស៊ីត​Citric និង​សារធាតុ​រ៉ែ​សំខាន់​មួយ​មួយចំនួនទៀត​ដូចជា កាល់ស្យូម ផូស្វ័រ ប៉ូ​តា​ស្យូ​ម រួមទាំង​វីតាមីន​C វីតាមីន​B1 ដែល​សុទ្ធ​តែមាន​អត្ថប្រយោជន៍​ដល់​សារពាង្គកាយ​របស់​មនុស្ស​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បាន បង្ហាញ​ក្រោយពេល​បញ្ចប់​ការសិក្សា​ពី​គុណសម្បត្តិ និង​អត្ថប្រយោជន៍ របស់​ផ្លែ​ល្វា​ចំពោះ​សុខភាព​មនុស្ស​នេះ​ថា ផ្លែ​ល្វា​ជួយ ថែរក្សា​សុខភាព និង​បញ្ចៀស​ពី​ហានិភ័យ​នៃ​ជំងឺ​បាន​មួយផ្នែកធំ​ដូចជា​វា​ជួយ​សម្រក ទម្ងន់ និង​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​ស្ថិតនៅក្នុង​កម្រិត​មួយ​ត្រឹមត្រូវ ល្វា​ផ្ទុក​សារជាតិ​កាក​សរសៃ​ក្នុង​កម្រិត​ខ្ពស់​ដែល​ផ្តល់​គុណប្រយោជន៍​ខ្ពស់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ របស់​មនុស្ស​ជួយ​ប្រឆាំងនឹង​ជំងឺ​ទល់លាមក ជួយ​ព្យាបាល​លើ​ជំងឺ​រលាក​បំពង់ក ជួយ​ព្យាបាល​ជំងឺ​រលាក​ប្រដាប់​រំលាយ​អាហារ និង​ជួយ​ការពារ​ឲ្យ​សារពាង្គកាយ មនុស្ស​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពះ ពោះវៀន បាន​ផងដែរ​។​

 

​លើសពីនេះទៅទៀត​មនុស្ស​ដែលមាន​រាងកាយ​ធាត់​លើស​ទម្ងន់ និង​ក្រុមមនុស្ស​វ័យ​ចំណាស់​គួរតែ​ជ្រើសរើស​ផ្លែ​ល្វា​មក ទទួលទាន​ជាប្រចាំ ដើម្បី​ទទួលបាន​នូវ​គុណប្រយោជន៍​ដ៏​សម្បូរបែប​របស់​ផ្លែ​ល្វា ចំពោះ​សុខភាព និង​ទទួលបាន​នូវ​ប្រព័ន្ធ​ការពារ​រាងកាយ​តាមបែប​ធម្មជាតិ​ដ៏​ល្អ​។​

 

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​ជំរុញ​ឲ្យ​មនុស្ស​គ្រប់​វ័យ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន និង​ត្រឹមត្រូវ​ជាប្រចាំ បន្ថែម​លើ​ការ​ជ្រើស រើស​របប​អាហារ​ដែល​បានផ្តល់​គុណប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​ការថែទាំ​សុខភាព​មួយ​ដ៏​ល្អ​បំផុត​៕

17-1-2017

 

Leave a Reply

(*) Required, Your email will not be published