អូន ម៉ី​ម៉ី កាន់តែ​ធំ យឺ​អ៊ុន​កាន់តែខ្លាំង​

, , Leave a comment

រាជធានី​ភ្នំពេញ : រយៈពេល​កន្លងមក​មាន​ព័ត៌មាន​ជាច្រើន​ក្នុងស្រុក​បាន​ចុះផ្សាយ​ព័ត៌មាន​កញ្ញា ម៉ី​ម៉ី អំពី​គម្រោង​នៃ​កា​របើ​ការ​របរ​រកស៊ី​នាង​។ ជាក់ស្ដែង​កាលពី​ម្សិល​ម៉ិ​ញ នាង​បាន​រៀបចំឡើង​គេហដ្ឋាន​ថ្មី​រួមផ្សំ​ជាមួយនិង​ការបើក​សម្ពោធ​មុខរបរ របស់​នាង​ចំនួន​ពីរ​ផងដែរ​។​

16-1-2017 (1)

​កញ្ញា ម៉ី​ម៉ី ប្រាប់ថា នាង​បាន​ទិញ​ផ្ទះ​ថ្មី​នៅក្នុង​បុរី​ពិភពថ្មី​ក្នុងតម្លៃ​ជាង​២០0​ម៉ឺន​ដុល្លារ វា​មិន​ចម្លែក​នោះទេ​សម្រាប់​អ្នក​ដែល​បាន​ស្គាល់​នាង កុំថាឡើយ​តែ​មហាជន​ដែល​មិន​ជឿ​ពី​ព័ត៌មាន​នេះ សូម្បីតែ​នាង​ក៏​ស៊ឹង​តែ​មិន​ជឿ​លើ​ខ្លួនឯង​ផង​ព្រោះ​កន្លងមក​ជីវភាព​ក្នុង គ្រួសារ​របស់​នាង​ជួប​ការលំបាក​ដោយសារតែ​ការរកស៊ី​របស់​ឪពុក​នាង​កន្លងមក​ត្រូវ​ជួប​ហានិភ័យ​។​

16-1-2017 (3)

​នាង​បន្ថែមថា ក្រោយពី​បាន​ដោះស្រាយ​បញ្ហា​អស់​ជាច្រើន​ឆ្នាំ​របរ​រកស៊ី​នោះ​ក៏បាន​ប្រែ​មក ស្ថាន​ភាពល្អ​វិញ​រហូត​ទទួលបាន​ប្រាក់ចំណេញ​ជាច្រើន​ទើប​អាច​យកមក​ទិញ​ផ្ទះ និង​ផ្ដល់ឱ្យ​នាង​សម្រាប់​យកមក​បង្កើត​មុខរបរ​ចំនួន​ពីរ​បន្ថែមទៀត​។ “​ការពិត​ខ្ញុំ​ចង់​រកស៊ី​យូរ​មកហើយ គ្រាន់តែ​កន្លងមក​គ្រួសារ​ខ្ញុំ​ពុំទាន់​មានលទ្ធភាព​ទើប​ខ្ញុំ​ចេះតែ​សម្ងំ​ចិញ្ចឹម​ចិ​ត្ដ​ទុក ម្យ៉ាង​កន្លងមក​វា​ហាក់ដូច​ខ្ចី​ពេក​សម្រាប់​ខ្ញុំ​ក្នុង​ការបង្កើត​ជំ​នូ​ញ​ផង ប៉ុន្ដែ​ពេលនេះ​ខ្ញុំ​អាច​យល់ដឹង​ច្រើន​ពី​ការរកស៊ី​ពិសេស​ខ្ញុំ​អាច​ទទួលបាន​បទពិសោធ​ប៉ា​ម៉ាក់​របស់ខ្ញុំ ព្រោះ​ពួកគាត់​ទាំងពីរ​សុទ្ធតែជា​អ្នករកស៊ី ដូច្នេះ​ខ្ញុំ​ពុំមាន​ការបារម្ភ​ចំពោះ​មុខរបរ​រកស៊ី​ទាំងពី​នោះទេ​។​

16-1-2017

​តារា​សម្ដែង​វ័យក្មេង បានបញ្ជាក់​បន្ថែមថា នាង​បាន​បង្កើត​អាជីវកម្ម​បោះ​ដុំ និង​រាយ​អង្ករ​សែន​ក្រអូប ជា​ប្រភេទ​អង្ករ​ល្បី​របស់​កម្ពុជា​ផងដែរ​។ នាង​បន្ដថា របរ​បោះ​ដុំ និង​រាយ នាង​បានចាប់ផ្ដើម​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ទៅហើយ ចំណាយ​ទុន​ជិត​៤​ម៉ឺន​ដុ​លា្ល​រ រហូតមកដល់​ពេលនេះ​មានដំណើរ​ការល្អ ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ច្រើន​។​

16-1-2017 (2)

​ម៉ី​ម៉ី បញ្ជាក់ថា ៖”​លក់​អង្ករ​សែន​ក្រអូប​នេះ​វា​អត់​លំបាក​ទេ ដោយសារតែ​អង្ករ​នេះ​ខ្ញុំ​ទទួលបាន​សិទ្ធិ​ពី​ក្រុមហ៊ុន ម្យ៉ាង​ម៉ាក​អង្ករ​មួយ​នេះ​មានឈ្មោះ​ល្បី​ស្រាប់​ទៅហើយ​ដូច្នេះ​មាន​អតិថិជន ច្រើន​ដែល​គាត់​និយម​ប្រើប្រាស់​វា ក្រៅពីនេះ​នៅ​ចុងខែ​កុម្ភៈ​ខ្ញុំ​នឹង​រៀបចំ​បើកហាង​គុយទាវ​មួយទៀត​ដែល​គ្រោង នឹង​ចំណាយ​ទុន​ប្រហែល​ជិត​២​ម៉ឺន​ដុល្លារ​”៕

16-1-2017 (4)

 

Leave a Reply

(*) Required, Your email will not be published