សាលាឧទ្ធរណ៍ សម្រេច​ដោះលែង លោក ឌិន ពុ​ទ្ធី ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​

, , Leave a comment

​រាជធានី​ភ្នំពេញ : សភា​ស៊ើបសួរ​សាលា​ឧ​ទ្ឋ​រណ៍​បានសម្រេច​ដោះលែង​បណ្តោះអាសន្ន​លោក ឌិន ពុ​ទ្ឋី ហៅ​ម៉​ង់ ពុ​ទ្ឋី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ហើយ​បន្ទាប់ពី​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​១៣ មករា ២០១៧ តាម​បណ្តឹង​របស់លោក គីម សុជាតិ មេធាវី​ការពារ​ក្តី​។​

 

​លោក គីម សុជាតិ ដែល​មេធាវី​ការពារ​ក្តី​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កូនក្តី​របស់លោក​គឺ​លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ដែលមាន​ជម្លោះ​ជាមួយ​លោក ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​នោះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដោះលែង​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០១៧ ហើយ​ការសម្រេច​ដោះលែង​នេះ បាន​ភ្ជាប់​ដោយ​លក្ខខណ្ឌ​មួយចំនួន គឺ​មិនត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ និង​ត្រូវ​ចូល​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ជាដើម​។​

 

​លោក ឌិន ពុ​ទ្ឋី រង​ការ​ចោទថា​បាន​បើករថយន្ត​បុក​លោក​វរៈសេនីយ៍ត្រី ឈាន ពិសិដ្ឋ​នាយរង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​២២ ធ្នូ ២០១៦ ហើយ​ត្រូវបាន​ចាប់​ដាក់គុក រហូតមកដល់​ពេលនេះ​។​

 

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅត្រង់​ក្បាលស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រវាង​ថយ​ន្ត​ម៉ាក LEXUS RX300 ពាក់​ស្លាក់​លេខ បន្ទាយមានជ័យ 2A-5484 ពណ៌​ស្ករ បើកបរ​ដោយ លោក ឌិន ពុ​ទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាមួយ លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ប៉ោយប៉ែត ដែល​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​។ ករណីនេះ​សមត្ថកិច្ច​ក៏បាន ឃាត់ខ្លួន លោក ឌិន ពុ​ទ្ធី អ្នកបើកបរ​រថយន្ត​បញ្ជូនទៅ​តុលាការ​ភ្លាមៗ​ផងដែរ ហើយ​តុលាការខេត្ត​បន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន លោក ឌិន ពុទ្ធិ បណ្តោះអាសន្ន​តែម្តង​៕

16-1-2017 (2) 16-1-2017 16-1-2017 (1)

 

Leave a Reply

(*) Required, Your email will not be published