លោក ខូង ទីន ប្រព្រឹត្តអំពើពុករលួយដុះស្លែនៅច្រកអូរស្មាច់ ថ្នាក់លើមើលមិនឃើញ

, , Leave a comment

ខេត្តឧត្តរមានជ័យ ៖ លោក ខូង ទីន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តអំពើពុករលួយឡើងដុះស្លែទៅហើយនោះ បច្ចុប្បន្ននៅតែអាចធ្វើអ្វីៗតាមអំពើចិត្ត ដោយសារអាងមានខ្នងបង្អែក យ៉ាងរឹងមាំ

នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ បញ្ហានេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ មិនគួរ បណ្តែតបណ្តោយតទៅទៀតទេព្រោះលោក ខូង ទីន កំពុងធ្វើឲ្យឈ្មួញ អាជីវករ និងពលរដ្ឋដែលចេញចូលប្រទេស សៀមតាមច្រកទ្វារអន្តរជាតិអូរស្មាច់រិះគន់យ៉ាងខ្លាំងក្លា។ សូម្បីតែ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ ក៏ធ្លាប់ព្រមានពីភាពមិនប្រក្រតីដែលកើតឡើងនៅ ច្រកអូរស្មាច់ដែរ ព្រោះលោក ខូង ទីន និងបក្ខពួកកំពុងឃុបឃិតគ្នាគាបសង្កត់លើប្រជាពលរដ្ឋយ៉ាងគឃ្លើនហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

 

សមត្ថកិច្ចតូចតាច នៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថាលោក ខូង ទីន និង មន្ត្រីក្រោមឱវាទនៅតែបន្តកេងប្រវ័ញ្ចគាបសង្កត់យកលុយពីពលរដ្ឋក្រីក្រនិងអ្នកជំងឺដែលចេញទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យប្រទេសសៀម។ ការគាប សង្កត់គឺធ្វើឡើងតាម រយៈការធ្វើប័ណ្ណឆ្លងដែនដោយតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ លើសពីសៀវភៅបន្ទុក ហើយអាជីវករដែលនាំចេញនាំចូលទំនិញតាមច្រកនេះក៏ត្រូវប្រឈមនឹងការគាបសង្កត់សព្វបែបយ៉ាងផងដែរ។ ដូច្នេះលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យគួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះទង្វើរបស់លោក ខូង ទីន និងបក្ខពួកគឺជាការប្រព្រឹត្តអំពើពុករលួយជាសាធារណៈពុំមាន ញញើតអ្វីទាំងអស់ ។

16111911_257509378003363_1398361092_n Wat-121125

 

Leave a Reply

(*) Required, Your email will not be published