ករណី លោក ខ្លូត សុឃា អធិការនគរបាល ស្រុកកោះញែក ដោះលែងមនុស្ស៥នាក់និងប្តូវត្ថុតាងមានរថយន្តបង្កុងដឹកឈើ២គ្រឿងដល់ណាហើយ ?

, , Leave a comment

ខេត្តមណ្ឌលគីរី ៖ មន្ត្រីនគរបាល ក្នុងអធិការដ្ឋាននគរ បាលស្រុកកោះញែកបាន ឲ្យដឹងថា ក្រោយពេលមនុស្សនិងវត្ថុតាងត្រូវ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល

ស្រុកកោះញែក គឺលោកអធិការ ឈ្មោះ ខ្លូត សុឃា បានដោះលែងមនុស្សទាំង៥នាក់ នោះហើយនិងមានការប្តូររថយន្តបង្កុងនិងឈើផងដែរ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ច កម្លាំងយោធាវរការពារព្រំដែនគោកលេខ១០៣ដោយមានការចូលរួមពីមន្ត្រីតុលាការ ខេត្តមណ្ឌលគិរី បានឃាត់រថយន្តបង្កុង ដឹកឈើ២គ្រឿង និងឃាត់ មនុស្ស៥នាក់ដែលជាអ្នកបើកបររថយន្ត និងព្រូរថយន្តប្រគល់ ទៅឲ្យអធិការនគរបាលស្រុកកោះ ញែក លោក ខ្លូត សុឃា ដើម្បីចាត់ការតាមនីតិវិធី។

 

ករណីខាងលើ នេះគេមិនដឹងថា តើថ្នាក់លើមានចំណាត់ការបែបណាឡើយ ព្រោះ រយះពេលជិត១ខែហើយ។

 

កំណើតថ្មីមិនអាចទទួលការពន្យល់ ពីលោក ខ្លូត សុឃា អធិការនគរបាលស្រុក កោះញែក ពាក់ពន្ឋ័ករណីខាងលើ បាននៅឡើយទេ៕

a6 WhatsApp Image 2017-01-02 at 4.36.17 PM (1)

 

 

Leave a Reply

(*) Required, Your email will not be published