គូ​ដណ្ដឹង​លើកទឹកចិត្ត​នៅពេល គង់ ចាន់​រដ្ឋា ថត​សិច​ស៊ី​ស្ទើរតែ​អាក្រាតកាយ បញ្ចេញ​ប្លង់​ក្ដៅ​ភ្នែក​កន្លង់​

, , Leave a comment

រាជធានី​ភ្នំពេញ : ការបញ្ចេញ​រូប​សិច​ស៊ី ព្រលែង​ខ្នង​សាច់​ខ្ចី ជាច្រើន​សន្លឹក​ធ្វើ​ឲ្យ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ទស្សនិកជន និង​ក្រសែភ្នែក​ប្រុស​មិនតិច​នាក់​នោះ តារាចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា បង្ហើប​ថា ពេល​ថត​គូ​ដណ្ដឹង​នៅក្បែរ​រហូត និង​មិនបាន​ហាមឃាត់​អ្វី​ឡើយ ផ្ទុយទៅវិញ​មានតែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព​ទៅ​ថ្ងៃ​អនាគត មិនតែប៉ុណ្ណោះ​ពេល​កំពុង​ថត​ក៏​របូត​ទាំងអស់​ក៏មាន​។​

 

​តារាចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម 7Music កញ្ញា គង់ ចាន់​រដ្ឋា ប្រាប់ថា កាល​ខ្លួន​ថត​សិច​ស៊ី​ស្ទើរតែ​អាក្រាតកាយ​កាលពីពេល​កន្លងទៅ​លោក ស៊ិន សុភា  ដែលជា​គូ​ដណ្ដឹង មិនបាន​ហាមឃាត់​អ្វី​ឡើយ ផ្ទុយទៅវិញ​មានតែ​ជំរុញ​ថែម ដើម្បី​ប្រជាប្រិយភាព​ទៅ​ថ្ងៃ​អនាគត​។ ប្រហែល​១​ខែ​មុន កញ្ញា គង់ ចាន់​រដ្ឋា បាន​បញ្ចេញ​រូប​សិច​ស៊ី​ស្ទើរតែ​អាក្រាតកាយ របស់ខ្លួន​ជាច្រើន​សន្លឹក ដោយ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ ប៉ុន្តែ​តារា​ស្រី​រូបនេះ​មិន​បញ្ចេញ​ឈ្មោះ​ទស្សនាវដ្ដី​នោះឡើយ​។​

 

​តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា ពេល​ទៅ​ថត​គូ​ដណ្ដឹង​របស់​នាង​នៅក្បែរ​ខ្លួន​រហូត ហើយ​ថែមទាំង​ជួយ​កាន់​ខោអាវ​ឲ្យ​ថែម​ទៀតផង ហាក់ដូចជា​រឿង​ធម្មតា​មិនមាន​កា​អៀនខ្មាស​អី​អ្វី​ឡើយ​។ ពេល​កំពុង​ថត​មានពេលខ្លះ​ក៏​របូត​ទាំងអស់​ក៏មាន ប៉ុន្តែ​រូប​ទាំងនោះ​មិនអាច​បញ្ចេញ​បាន ព្រោះ​ខ្លាច​ប៉ះពាល់​។ តារា​ស្រី​រូបនេះ​ឡើង​ថា ដោយសារតែ​គូ​ដណ្ដឹង​របស់ខ្លួន​ជា​អ្នកសិល្បៈ​ដូចគ្នា អីចឹង​ទាក់ទង​រឿង​សិច​ស៊ី​បែប​សិល្បៈ ដូចនេះ​មិនជា​បញ្ហា​ឡើយ ហើយ​ម្យ៉ាង​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​ណ្ណោះ​។​

 

​សូមបញ្ជាក់ថា ការបញ្ចេញ​រូប​សិច​ស៊ី​ព្រលែង​ខ្នង​សាច់​ខ្ចី​ធ្វើ​ឲ្យ​បុរស​ក្ដៅ​សាច់​កញ្ញា គង់ ចាន់​រដ្ឋា បាន​ប្រាប់ថា នាង​ទើបតែ​ថត​ឲ្យ​ទស្សនាវដ្ដី​ក្រៅ​ស្រុក​មួយ កាលពី​កន្លះ​ខែ​មុន ប៉ុន្តែ​នាង​មិនបាន​បញ្ជាក់​ប្រាប់ថា ទស្សនាវដ្ដី​ក្រៅ​ស្រុក​នោះ​ឈ្មោះ​អ្វី​ឡើយ​។ តារា​ស្រី​រូបនេះ​នៅមាន​ការបារម្ភ​ខ្លះ​ទៅនឹង​ការកោះហៅ​របស់​ក្រសួង វប្បធម៌  និង​វិចិត្រសិល្ប ដែរ​។​

 

​ប៉ុន្តែ​នាង​គិតថា នេះ​ការថត​បែប​សិល្បៈ​មិន​សិច​ស៊ី​ជ្រុល ហើយ​ទស្សនាវដ្ដី​ដែល​ថត​នាង​នោះ គឺ​សម្រាប់​លក់​នៅក្រៅ​ប្រទេស​។ ការថត​សិច​ស៊ី​លក្ខណៈ​បែបនេះ​មិនមែនជា​លើក​ទី​១​របស់​នាង​ឡើយ កាលពីពេល​កន្លងទៅ​នា​ង​ប្រាប់ថា ធ្លាប់​ថត​សិច​ស៊ី​ស្រដៀង​គ្នា​នេះដែរ ឲ្យ​ភាពយន្ត​បរទេសមួយ ដែលជា​ដៃគូ ពាណិជ្ជកម្ម​ជាមួយ​ទស្សនាវដ្ដី​ខាងលើ​ផងដែរ​៕

10-1-2017-1 10-1-2017

 

Leave a Reply

(*) Required, Your email will not be published