អ្នកទោស​រួមរ័ក​គ្នា រហូតដល់​លេបថ្នាំ​ទម្លាក់​កូន​ចេញ នៅក្រោម​ការគ្រប់គ្រងរ​ប​ស់លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​

, , Leave a comment

​ខេត្ត​ប៉ៃលិន : ប្រភពព័ត៌មាន​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មានការ​គ្រប់គ្រង​ធូររលុង បានធ្វើ​ឲ្យ​ទណ្ឌិត​ប្រុស​ស្រី​២​នាក់ មានឱកាស​បង្កើត ភ្លើង​ស្នេហ៍​ក្តៅ​រោលរាល រួមរ័ក​មេត្រី​ជាមួយ គ្នា​រហូត​ថ្លោះធ្លោយ​ពោះធំ​២​ខែ ទើប​ឲ្យ​គេ​ទិញ ថ្នាំលេប​ធ្វើការ​រំលូតកូន​ចោល​ធ្វើ​ឲ្យ​ព័ត៌មាន​នេះ​ល្បី​ពេញ​ពន្ធនាគារ រហូត​ចេញមកក្រៅ​ទៀត​។​

 

​ប្រភពព័ត៌មាន​បែកធ្លាយ ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា​មាន​ទណ្ឌិត​២​នាក់​ឈ្មោះ​សំ ប៊ុល ភេទ​ប្រុស និង​ឈ្មោះ​អៀង លំអង ភេទ​ស្រី ជាប់ទោស បទល្មើស​គ្រឿងញៀន​ដូចគ្នា ត្រូវបាន​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត អនុញ្ញាត​ឲ្យ​អ្នក​ទាំង​២​ចេញមក​ដាំបាយ​នៅ​ខាងក្រៅ​ពន្ធនាគារ​ជា​រៀងរាល់ថ្ងៃ​។ លុះ​ចប់​កិច្ចការ​ទណ្ឌិត​ទាំង​២​នាក់ មិនបាន​ចូលទៅក្នុង​បន្ទប់​ឃុំឃាំង​វិញ​នោះទេ ដោយ​ទុក​ឲ្យ​នៅ​ខាងក្រៅ​មាន​សេរីភាព​យ៉ាង​រំភើយ​។ ពេល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដល់​ម៉ោង​សម្រាក​ពី​ការងារ​ទណ្ឌិត​ទាំង​២​នាក់​ខាងលើ មានឱកាស​បង្កាត់ភ្លើង​ស្នេហ៍​នឹង​គ្នា រហូត​បាន​លួច​រួមភេទ​ជាមួយគ្នា​ជាច្រើន លើក​ច្រើនសា យ៉ាង​ត្រេកត្រអាល គ្មាន​ស្គាល់​ច្បាប់ទម្លាប់​អ្វី​ទាំងអស់ ព្រោះ​តែមាន​ខាង​មន្ត្រី គ្រប់គ្រង​ពន្ធនាគារ​នេះ មានការ​ធូររលុង​ពេក លុះ​ដល់ពេល​អ្នកទោស​ឈ្មោះ អៀង លំអង ពោះធំ​២​ទៅ ៣​ខែ ទើប​ពឹង​ស្ត្រី​ម្នាក់ ឈ្មោះ និ​ត នី ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​ថ្មីៗ ទិញ​ថ្នាំ លេប​ទម្លាក់​កូន​ក្នុង​ផ្ទៃ​រហូត​បានសម្រេច​តែម្តង​។​

 

​ប្រភព​ដដែល​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​មួយ​នេះ នៅ​បន្ត​លាក់បាំង​រឿងអាស្រូវ​មួយ​នេះ ដោយ​ខ្លាចក្រែង​បែកការណ៍ តែ​ខាង​អនុរក្ស​ពន្ធនាគារ បានដឹង​រឿងនេះ​គ្រប់ៗ​គ្នា និង​ស្នើសុំ​ឲ្យ​ខាង​ថ្នាក់លើ​ចុះទៅ​ត្រួតពិនិត្យ​ចំពោះ​បញ្ហា​រញ៉េរញ៉ៃ​មួយ​នេះ ពុំនោះ​ទេ​នៅ​ថ្ងៃ​ខាងមុខ​នឹងមាន​បញ្ហា​កាន់តែច្រើន​ជាក់​ជាមិនខាន​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហេង ចាន់​ដា​រ៉ា ប្រធានការិយាល័យ​អប់រំ​នៃ​ពន្ធនាគារ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​អ្នកទោស ប្រុស​ស្រី​១​គូ បាន​រួមរ័ក​ជាមួយគ្នា រហូតដល់​មាន​ផ្ទៃ​ពៅះ​នៅ​ខាងក្រៅ​ពន្ធនាគារ ពិតជា​មាន​មែន​។ តែបើ​ចង់ដឹង​ព័ត៌មាន​ច្បាស់​ជាង​នេះ សូម​ឲ្យ​ទាក់ទង​សួរនាំ​ទៅ​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត ព្រោះ​លោក​មានការ​លាក់បាំង​រឿងអាស្រូវ​មួយចំនួនទៀត​ផងដែរ​។​

 

​រហូតមកដល់​ពេលនេះ​សារព័ត៌​មានកំណើត​ថ្មី នៅ​មិនទាន់មាន​ការបកស្រាយ ពី​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​នៅឡើយ​ទេ តែ​ខាងយើង​នឹង​រង់ចាំ​ការបំភ្លឺ​ពី​លោក​ជានិច្ច៕

10-1-2017

 

Leave a Reply

(*) Required, Your email will not be published