បញ្ហា​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ក្នុងស្រុក​កែវ​សីមា មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​

, , Leave a comment

​ខេត្តមណ្ឌលគិរី : ករណី​ប្រើប្រាស់​នឹង​ជួញដូរ​គ្រឿងញៀន នៅក្នុង​ស្រុក​កែវ​សីមា​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ នៅតែមាន​សកម្មភាព​នៅ​ឡើយ ដោយសារ​យុវជន​មួយចំនួន​នៅតែ​លួច​ប្រើប្រាស់​។ អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​ភាគច្រើន​ជា​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​តាមរយៈ​រថយន្ត​ក្តាម​ខ្យង​ជា​រៀងរាល់ថ្ងៃ មិន​ខ្លាចញញើត​សមត្ថកិច្ច​បន្តិច​ណា​ឡើយ ដោយសារ​នៅក្នុង​ខ្លួន​មាន​សារធាតុ​ញៀន​។​

 

​បើតាម​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កែវ​សីមា​បាន​និយាយ​ប្រាប់ថា នៅក្នុង​ស្រុក​នេះ​មាន​អ្នកការ​ប្រើប្រាស់​គ្រឿងញៀន​ច្រើនជាងគេ​នៅក្នុង​ក្រុង​ស្រុក​ទាំង​ប្រាំ​ទូទាំង​ខេត្តមណ្ឌលគិរី ពលរដ្ឋ​ស្នើរ​ដល់​លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី សូម​មាន​ចំណាត់ការ​ចុះបង្ក្រាប​បញ្ហា​ការប្រើប្រាស់​នឹង​ជួញដូរ​គ្រឿងញៀន​នេះ​។​

 

​សូមបញ្ជាក់​ផងដែរ​ថា នៅ​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ត្រង់​ចំន​ណុ​ច​មុខ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ស្រែ​ខ្ទុ​ម ស្ថិតក្នុង​ស្រុក​កែវ​សីមា ។ ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​ថ្នាំញៀន​៣​កញ្ចប់​តូច ដែល​ជនសង្ស័យ​ទី​១​ឈ្មោះ ម៉ៅ អាយុទ្ធ ភេទ​ប្រុស ទី​២​មានឈ្មោះ ណេង ផង់ ភេទ​ប្រុស​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​រួម​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក​នឹង​ឃាត់ខ្លួន នៅ​អធិការ​ស្រុក​កែវ​សីមា​៕

03-1-2017

 

Leave a Reply

(*) Required, Your email will not be published