គំន​សំរាម ជា​សោ​ភណ្ឌ​ភាព​ថ្មី ដែល​ត្រូវ​យល់ដឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ : អនាម័យ នាំមក​នូវ​សុខភាព​” នេះ​គឺជា​ពាក្យស្លោក​មួយ​ឃ្លា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​ដឹងឮ​ស្ទើរ​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​វិញ បញ្ហា​អនាម័យ​មួយចំនួន ហាក់ដូចជា​មិនសូវមាន​ការប្រតិបត្តិ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​សុខភាព ឬ​សោភ័ណភាព​នោះទេ​។ ជាក់ស្តែង​ការបោះ​ចោល​សំរាម​ពាសវាល​ពាសកាល ត្រូវបាន​គេ​ប្រទះឃើញ ទាំង​នៅ​រាជធានី ទីប្រជុំជន តំបន់​រមណីយដ្ឋាន និង​តំបន់​ជនបទ​ចុងកាត់មាត់ញក​។ ការ​បោះចោល​សំរាម​នេះ គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ចំណេះដឹង មារយាទ និង​ការទទួលខុសត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​។​

 

​និយាយ​ជារួម​នៅ​តំបន់​មួយចំនួន​មិន​ថា ផ្លូវ​តូច ឬ​ផ្លូវធំ​ទេ រយៈពេល​ចុងក្រោយ​នេះ សំរាម​ហាក់ដូចជា បាន​ក្លាយជា​វិបត្តិ​ឡើងវិញ​ហើយ នៅ​រាជធានី​ភ្នំពេញ​។ បើទោះបីជា​កម្មករ ក្រុមហ៊ុន​ស៊ីន​ទ្រី បាន​ប្រមូល​សំរាម​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាងណាក៏ដោយ ក៏​សំរាម​នៅ​តំបន់​មួយចំនួន​រប៉ាត់រប៉ាយ និង​កន្លែង​ខ្លះ គរ​នៅ​ចិញ្ចើមផ្លូវ និង​ហៀរ​ដល់​ទ្រូងផ្លូវ​ក៏មាន​។​

 

​មាន​ហេតុផល​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​កើតមាន គំនរ​សំរាម​រាយប៉ាយ នៅ​ភ្នំពេញ​។ ទី​១ អាចមកពី​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​វេច​ខ្ចប់​មិនមាន​សណ្តាប់ធ្នាប់ និង​មិនមាន​ធុងសំរាម​ត្រឹមត្រូវ​។ មូលហេតុ​ទី​២ មកពី​ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ម៉ៅការ​ខាង​ប្រមូល​សំរាម មិន​យក​សំរាម​ទៀងទាត់​។ កន្លែង​ខ្លះ​មួយអាទិត្យ ស៊ិន​ទ្រី ទៅយក​សំរាម​តែម្តង ឬ​ពីរដង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ស៊ិន​ទ្រី​យកលុយ​រាល់​ខែ តាមរយៈ​វិក័យប័ត្រ​រួមជាមួយ​វិក័យប័ត្រ​ភ្លើង​។​

 

​ដូច្នេះ​ដើម្បី​ដោះស្រាយ​វិបត្តិ​សំរាម​នៅ​ភ្នំពេញ​ប្រជាពលរដ្ឋ គួរតែ​ទុកដាក់​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ហើយ​គួរ​មាន​ធុងសំរាម នៅមុខ​ផ្ទះ​របស់ខ្លួន​។ រីឯ​ក្រុមហ៊ុន​ស៊ិន​ទ្រី ត្រូវ​ចាត់​កំលាំង ទៅ​ប្រមូល​សំរាម តាម​ផ្ទះ​ប្រជាពលរដ្ឋ ឲ្យ​ទៀងទាត់ មួយថ្ងៃ​ម្តង ជាប្រចាំ​៕

03-1-2017

 

Leave a Reply

(*) Required, Your email will not be published