ព្រោះតែ​តណ្ហា ខឹងសម្បារ យក​ទឹក​អាស៊ីត​ជា​តុលាការ​កាត់ក្តី​

, , Leave a comment

​រាជធានី​ភ្នំពេញ : នារី​ម្នាក់​ខឹង​សង្សារ​ក្បត់ចិត្ត​លួច​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ផ្សេង​បាន​ទូរស័ព្ទ​ណាត់ ជួប​ហើយ យក​ទឹក​អាស៊ីត​ចាក់​លើ​សង្សារ និង​គូ​ដណ្តឹង​បណ្តាល​ឲ្យ​រលាក​រលះ​រលួយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សួរនាំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤៥ នាទី​ល្ងាច​ថ្ងៃ​២ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​បេតុង  ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​ជនសង្ស័យ​មានឈ្មោះ ប៉ែត សេរី​រ័ត្ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ចំណែក​ជនរងគ្រោះ​មានឈ្មោះ គា សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​ម្នាក់ទៀត​មានឈ្មោះ សាន សុខា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្សសាលា វិចិត្រសិល្បៈ ស្នាក់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ត្រូវជា​គូ​ដណ្តឹង​។​

 

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលដើមឡើយ​ជនរងគ្រោះ​ជា​បុរស​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ជា​យូរ​ឆ្នាំ​មកហើយ​។ នៅ​ខែតុលា ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​លប​ទៅ​ភ្ជាប់ពាក្យ​ជាមួយ​នារី​ម្នាក់ទៀត​ដែលជា​ជនរងគ្រោះ​ឈ្មោះ សាន សុខា ធ្វើ​ឲ្យ​ជនសង្ស័យ​មានការ​គុំ​គួ​ន​ជាមួយនិង​ជនរងគ្រោះ​ទាំង ពីរ​នាក់​នោះ​រហូតដល់​ថ្ងៃកើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ទូរ​សព្ទ័​ទៅ​ជនរងគ្រោះ​ដែលជា​សង្សារ ពេលនោះ​ជនរងគ្រោះ​បុរស​បាន​ប្រាប់ថា រូបគេ​កំពុង​នៅ​ជា​មួយគូ​ដណ្ដឹង​នៅឯ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ពី​ផ្ទះជួល របស់គេ​ស្កា​ត់ទៅ​ជួប​ជនរងគ្រោះ​ទាំងពីរ​នាក់​ហើយ​បានធ្វើ​ល្បិច​អោយ​ជនរងគ្រោះ​ឌុប​រូបគេ​ត្រឡប់ទៅផ្ទះ​របស់គេ​វិញ ពេលនោះ​ជនរងគ្រោះ​ដែលជា​គូ​ដណ្តឹង​នោះ​មិនបាន​ដឹងថា ជនសង្ស័យ​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​នោះទេ នាង​ស្មានថា ជា​មិត្តភក្ដិ​របស់​គូ​ដណ្ដឹង​ខ្លួន​ទើប​ព្រម​ឲ្យ​ឌុប​ជូន​ត្រឡប់ទៅផ្ទះ​របស់គេ ខណៈពេល​ជិះ​តាមផ្លូវ​ដល់ កន្លែងកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​បាន​ដក​ដប​ដែល​ដាក់​ទឹក​អាស៊ីត​ដែល​ទុក​ក្នុង​កាបូបស្ពាយ​ចំហៀង របស់​នាង​នោះមក​ស្រោច​ពីលើ​ក្បាល​នារី​រងគ្រោះ ហើយ​ពេលនោះ​ទឹក​អាស៊ីត​បាន​ខ្ទាត​ទៅ​ប៉ះ​ជនរងគ្រោះ​ដែលជា​អ្នក​ឌុប​ផងដែរ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ដោយសា​តែ​ទឹក​អាស៊ីត​ធ្វើ​ឲ្យ​ក្ដៅ​ពេញ​រាងកាយ ធ្វើ​ឲ្យ​ពួកគេ​រត់​សំដៅទៅ​ចូល ក្នុង​ទឹក​ដែល​នៅក្បែរនោះ បាន​ស្រែក​ឆោឡោ​ផ្អើល​អ្នកភូមិ​ម្ដុំ​នោះ​ចេញមក​មើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​អន្តរាគមន៍​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​យកទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជ​ន​ទៅកាន់​តុលាការ​រងចាំ​ការចាត់​ការណ៍​តាម​នីតិវិធី​។​

 

​ចំណែក​ជនរងគ្រោះ​ទាំងពីរ​នាក់​វិញ ត្រូវបាន​ក្រុមគ្រួសារ​របស់គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​៕

03-1-2017-1 03-1-2017

 

Leave a Reply

(*) Required, Your email will not be published