ឈ្មោះ សារិន សម្រុកដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ចេញពីស្រុកសៀមប៉ាង ទៅវៀតណាម គ្មានអ្នកណាបង្ក្រាប

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់នៅខេត្តស្ទឹងត្រែង បានកក្រើកវិញហើយ បន្ទាប់ពីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់

រត់ការពីអស់លោកធំៗនៅខេត្តស្ទឹងត្រែង យល់ព្រមបិទភ្នែកបើកដៃអោយរកស៊ីដឹក ជញ្ជូន តាមអំពើចិត្តរួចមក។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា សឹងរាល់យប់-ថ្ងៃ គេឃើញ រថយន្តប្រភេទ សាំយ៉ុងទ្បុចស៊ីស៤៧០និងទ្បង់គ្រីស័រជាដើម មិនតិចជាង២០ទៅ២៥គ្រឿងនោះទេ។ ដែលឈ្មួញ ឈ្មោះ សារិន និងបរិវារ ឈ្មោះ ហេង ឈ្មោះ ណាក់ ឈ្មោះហ៊ង បានដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចេញពីស្រុកសៀមប៉ាង យកមកចែកចាយបន្តអោយជនជាតិ ចិនចាំទទួលទិញនៅខេត្តស្ទឹងត្រែង និងដឹក បន្តពីខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេងក្រោមក្រសែភ្នែកមេៗសមត្ថកិច្ចធំៗប្រចាំ ខេត្តស្ទឹងត្រែង បញ្ជូនកូនចៅជាបរិវារ ចេញទៅរាប់ក្បាលឡាន ដើម្បីទូទាត់លុយកាក់ពីឈ្មួញជួញឈើខុសច្បាប់។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តទៀតថា ករណីឈ្មួញឈ្មោះ សារិន មានអំណាច ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ខាងលើគេមិនដឹងថា មេៗសមត្ថកិច្ចធំៗប្រចាំខេត្ត ស្ទឹងត្រែង រួមទាំងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងសមត្ថកិច្ចតាមដងផ្លូវ ត្រូវរ៉ូវជាមួយឈ្មួញជួញឈើ ដល់កម្រិតណានោះទេ ទើបបានជាបណ្តោយអោយឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្លងទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងបែបនេះ៕

15240315_1133844993399883_1309362350_n download-1 h062716mca-p2

 

 

Leave a Reply

(*) Required, Your email will not be published