នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចេញប្រមូលលុយពីម្ចាស់អាជីវកម្ម នៅទូទាំងរាជធានីភ្នំពេញ យ៉ាងប្រសេចប្រសាច រកលុយចញ្ចឹមមេថ្មី

, , Leave a comment

ChuonSovann_141104-02

រាជធានីភ្នំពេញ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ក្រោមបញ្ជារបស់ ស្នងការរងនគរបាលរាជធានីភ្នំពេញ កំពុងធ្វើសកម្មភាពយ៉ាងប្រសេចប្រសាច ក្នុងការកោសរូស

ឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញទាំងតូច ទាំងធំបង់លុយ ដោយគ្មានការយោគយល់អ្វីឡើយ។

 

សេចក្តីរាយការណ៍បានអោយដឹងថា កាលពីជំនាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញមុន នគរបាលសេដ្ឋកិច្ចមួយចំនួន ត្រូវបានលោក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ចាត់តាំងឲ្យចុះប្រមូល លុយយ៉ាងប្រសេចប្រសាច ក្រុមលោក វង ផល្លា ទទួលបន្ទុកប្រមូលលុយពីផ្នែកកម្មសិទ្ធិបញ្ញា និងហាង លក់ទំនិញ ទីតាំងលក់ថ្នាំពេទ្យ និងគ្រឿងសំអាង ក្រុមលោក សោម មុន្នី ទទួលបន្ទុក គ្រប់គ្រង ការងារលុយកាក់ ផ្នែកវិនិយោគ និង អាជីវកម្ម ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និង ភោជនីយដ្ឋានជាដើម ។ បើតាមការប៉ាន់ ប្រមាណយ៉ាងហោចណាស់ ក៏មានទីតាំងអាជីវកម្ម សិប្បកម្ម ឃ្លាំងស្ដុកទំនិញខុសច្បាប់ រោងចក្រ សហគ្រាសតូច-ធំ រាប់សិបកន្លែង សុទ្ធតែត្រូវ ជាប់កាតព្វកិច្ចបង់លុយ ឲ្យនគរបាលសេដ្ឋកិច្ច រាជធានីភ្នំពេញ ដើម្បីកុំឲ្យមានការរំខាន មុខជំនួញរបស់ពួកគេ។

 

សេចក្តីរាយការណ៍បានបន្តអោយដឹងថា ប៉ុន្តែក្រោយពីមានការផ្លាស់ប្តូរដោយលោក ពិត បញ្ញា អតីតនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ជាស្នងការរងនគរបាលរាជ ធានីភ្នំពេញ ជំនួសដោយ លោក យឹម សុជាតិ អតីតអធិការនគរបាលខណ្ឌដង្កោ មកជាជានាយ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ គឺ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅតែធ្វើសកម្មភាព យ៉ាងប្រសេចប្រសាច ក្នុងការកោសរូស ឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ បង់ លុយ ដោយគ្មានការយោគយល់អ្វីឡើយ។ ហើយម្ចាស់ទី តាំងអាជីវកម្ម មួយចំនួន បានត្រៀម ប្តឹងទៅកាន់អគ្គស្នងការនគរបាលជាតិ ឲ្យជួយលុបបំបាត់ភាពអសកម្ម និងភាពមិនប្រក្រតីរបស់នគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញផងដែរ។

 

ជាគោលការណ៍អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យនគរបាលសេដ្ឋកិច្ច ធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ ក៏ដូចជាទប់ស្កាត់ការហូរចូលចំណីអាហារ ដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង មន្ដ្រីនគរ បាលសេដ្ឋកិច្ចរាជធានីភ្នំពេញ ក្រោមការគ្រប់គ្រង របស់លោក យឹម សុជាតិ មិនបានបំពេញតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវណោះទេ បែរជាយកស្បែកនគរបាលសេដ្ឋកិច្ច ចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចបំផុត រហូតម្ចាស់ ទីតាំងអាជីវកម្មមួយចំនួន គ្រោងប្តឹងទៅក្រសួងមហាផ្ទៃ ឲ្យជួយដោះស្រាយផងដែរ ៕

 

 

Leave a Reply

(*) Required, Your email will not be published