បងប្អូន ខ្មែរឥស្លាម ផ្ទុះការតវ៉ាសាជាថ្មី ប្រឆាំងការធ្វើផ្លូវ កាត់ព្រះវិហារ អាល់សារកាល នៅបឹងកក់

, , Leave a comment

15726588_1234652486604441_4303622218182426779_n

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរឥស្លាមជាច្រើនរយនាក់ មកពីតាមបណ្តារាជធានី-ខេត្ត បានផ្ទុះការតវ៉ា សាជាថ្មីម្តងទៀត ប្រឆាំងលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

និងជាប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម ពាក់ព័ន្ធការពុះដី ធ្វើផ្លូវ កាត់ព្រះវិហារ អាល់ សារកាល ដែលស្ថិតនៅក្នុងតំបន់បឹងកក់។

ការតវ៉ានេះ មានការចូលរួម ដោយមានវត្តមានលោក អះម៉ាត់ យះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចចូលរួមផងដែរនោះ បាននាំគ្នាលើកបដារតវ៉ា មិនឲ្យធ្វើផ្លូវកាត់ព្រះវិហារនោះទេ និង បានកាន់រូប សម្តេចតេជោ ហ៊ុនសែន និងសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត និងបានសូមឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ផងដែរ។

 

លោក អះម៉ាត់ យះយ៉ា បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា សាលារាជធានីភ្នំពេញ ធ្វើផ្លូវធ្វើចុះ ប៉ុន្តែសូមមេត្តាធ្វើវៀងតាមរបង ដើម្បីទុកទីធ្លាមុខព្រះវិហារ ធ្វើចំណតរថយន្ត និងធ្វើបុណ្យទានធំៗ ហើយការធ្វើផ្លូវកាត់នេះ គឺមិនសមរម្យទេ។ ហើយប្រជាពលរដ្ឋ មកនេះគ្រាន់តែដើម្បីសម្តែងមតិ និងមិនមាន គោលបំណងហិង្សាទេ គឺសន្តិភាព។ គេចោទពួកខ្ញុំថា ជាពួកប្រឆាំង ប៉ុន្តែមិនមែនពួកប្រឆាំងទេគឺជាពួកទទូចអង្វរក សាលាក្រុងភ្នំពេញ រដ្ឋអំណាច ឲ្យធ្វើផ្លូវវៀង ទៅកុំឲ្យប៉ះពាល់ដល់វិហាររបស់ខ្ញុំតែប៉ុណ្ណឹងទេ។ខ្ញុំជារដ្ឋលេខាធិការម្នាក់រឿងអីខ្ញុំ ទៅប្រឆាំងជាមួយរដ្ឋាភិបាល ប៉ុន្តែខ្ញុំតស៊ូមតិទទូច ឲ្យធ្វើតាមរបងទៅចិត្តរបស់ពួកខ្ញុំ គឺអត់គាំទ្រដដែលរឿងនេះ មិនមែនជារឿងនយោបាយទេ ជារឿងសាសនា។

 

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រទី២៣ធ្នូឆ្នាំ២០១៦ សាសនិកឥស្លាម ជិតមួយពាន់នាក់ បាននាំគ្នវាយកម្ទេចរបង ដែលខាងសាលារាជធានីភ្នំពេញ ដាក់សម្រាប់ខណ្ឌ ពុះដីព្រះវិហារអ៊ីស្លាម ក្រោយពីពួកគាត់ចេញ ថ្វាយបង្គំនៅវិហារ ក្នុងតំបន់បឹងកក់រួច មក។

ប្រតិកម្មហិង្សានេះកើតឡើង បន្ទាប់ពីមន្ត្រីសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូបានដឹកនាំកម្លាំងចម្រុះ ចុះទៅវាសវែងដីនៅក្នុងវិហារឥស្លាម ដ៏ធំជាងគេ នៅ រាជធានីភ្នំពេញ ដើម្បីសាងសងផ្លូវមានទំហំទទឹង ប្រមាណ២០ម៉ែត្រ បណ្តោយប្រវែងប្រមាណ២០០ម៉ែត្រ ចាប់ពីចំណុចខ្លោងទ្វារ ចូលវិហារឥស្លាម រហូតដល់របង បើទោះ បីជាសាសនិកជនឥស្លាមមួយចំនួន ជំទាស់ដាច់ខាត ចំពោះគម្រោងពុះរបងវិហារ បឹងកក់ ឬវិហាអាល់សាកាល់ ដែលសាលារាជធានីភ្នំពេញ ចង់ច្រៀកធ្វើផ្លូវចេញ ពីផ្លូវព្រះមុនីវង្សឆ្លងកាត់ដីបរិវេណវិហារបឹងកក់ទម្លុះចូលទៅក្រុមហ៊ុនស៊ូកាគូ (Shuka ku) នោះ។ សាសនិកឥស្លាមជាច្រើនជំទាស់ ដោយលើកហេតុផលថា ការធ្វើផ្លូវកាត់ក្នុងរបងវិហារ ជាទីកន្លែងគោរពប្រតិបត្តិសាសនានេះ ធ្វើឲ្យប៉ះពាល់ដល់ការគោរពប្រតិបត្តិសាសនា៕

temple1

 

 

Leave a Reply

(*) Required, Your email will not be published