តើ​អាជ្ញាធរ​គ្មាន​សមត្ថភាព ឬក៏​មិន​ចង់​ធ្វើ​?

, , Leave a comment

​រាជធានី​ភ្នំពេញ : គេ​ធ្លាប់ ឮ​លោក​អភិបាល​រាជធានី​ភ្នំពេញ​និយាយ​ជារឿយៗ រឿង​រំដោះ​ចិញ្ចើមផ្លូវ តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា តើ​ពេលណា​ទើប​មាន​ប្រសិទ្ធភាព​?  ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​មាន​រថយន្ត​ជាច្រើន ជាពិសេស​រថយន្ត​តាំង​លក់​ចត​យ៉ាង​អាណាធិបតេយ្យ​ត្រៀបត្រា​ពេញ​ចិញ្ចើមផ្លូវ រាំងស្ទះ​ដល់​អ្នកធ្វើដំណើរ​ថ្មើរជើង​ដើរ​មិនកើត នៅ​ម្តុំ​ផ្សារ​ដេរ​ប៉ូ​ពោល គឺ​ស្ថិតនៅ​លើផ្លូវ​លេខ​២១៥ ផ្លូវកែង​លេខ​១៥៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​គ្មាន​អាជ្ញាធរ​ណា​យក​ភ្នែក​មើល និង ដោះស្រាយ​បញ្ហា​នេះ​សោះ​។​

 

​រូបភាព​ជាក់ស្តែង​នេះ​បានបង្ហាញ​ពី​ភាព​គ្មាន​សណ្តាប់ធ្នាប់ បង្ក​ការកកស្ទះ​ចរ​រាច​រណ៍​រាល់ថ្ងៃ និង​តែង​បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​ថ្មើ​ជើង​របស់​ប្រជាពលរដ្ឋ​ពោល គឺ​រក​ផ្លូវ​ដើរ​សឹងតែ​មិនបាន ដោយសារតែ​ការចត​ឥត​សណ្តាប់ធ្នាប់​មិន​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់នេះ​។​

 

​ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណួរ​ថា តើ​អាជ្ញាធរ​កំពុង​ដេកលក់ ឬមួយ​ក៏ត្រូវ​ថ្នាំ​សណ្តំ ទើប​មើលមិនឃើញ​ភាព​អាណាធិបតេយ្យ​ទាំងនេះ​នៅក្នុង​មូលដ្ឋាន​។ ប្រជាពលរដ្ឋ​ស្នើ​ឲ្យ អាជ្ញាធរ​ចាត់វិធានការ​ម៉ឹងម៉ាត់ ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ​ដូច​ការ អះអាង​របស់លោក​អភិបាល​រាជា​ធានី​៕

28-12-2016-1 28-12-2016

 

Leave a Reply

(*) Required, Your email will not be published