មន្ត្រីនគរបាល​ខេត្តកណ្តាល​ទំនើង អាង​កាំភ្លើង ដើររក​រឿង គំរាម​សម្លាប់ ព្រោះ​មានការ​អន្តរាគមន៍​ពី​ថ្នាក់លើ​

, , Leave a comment

​ខេត្តកណ្ដាល : មន្ត្រីនគរបាល​ខេត្តកណ្តាល​ទំនើង​ម្នាក់ និង​ជា​តៃកុង​ឡាន​លោក​អភិបាលរង​ខេត្តកណ្តាល​ផង​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន ហើយ​ដោះលែង​វិញ ពាក់ព័ន្ធ​គំរាម​សម្លាប់​ជនរងគ្រោះ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​ឆ្នូ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​សារព័ត៌​មានកំណើត​ថ្មី ដឹងថា ជនបង្ក​មានឈ្មោះ អ៊ឹង សែ អាយុ​៤៦​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង មន្ត្រីប៉ូលិស​ខេត្តកណ្តាល​ម្នាក់​ឈ្មោះ អ៊ឹង សែ អាយុ​៤៦​ឆ្នាំ និង​ជា​តៃកុង​ឡាន​លោក​អភិបាលរង​ខេត្តកណ្តាល​។ ជនរងគ្រោះ​ក្រោម​ការ​គំរាម​បាញ់សម្លាប់​ពី​ខ្មាន់កាំភ្លើង​ខាងលើនេះ​ឈ្មោះ ហុក សំបូរ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ​មុខរបរ​កសិករ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ឈ្មោះ អ៊ឹង សែ ជា​មន្ត្រីប៉ូលិស​ខាងលើនេះ​អាង​អំណាច​លោក​នៃ ចារី អភិបាលរង​ខេត្ត តែងតែ​បង្កបញ្ហា​ជាមួយ​អ្នកភូមិ​ជា​ញឹកញាប់ សូម្បីតែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​រករឿង​ដែរ​។ មួយ​មាត់​ណា​ក៏​យកឈ្មោះ​លោក​អភិបាលរង​មក​ប្រើ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ខ្លប ខ្លាច ភ័យព្រួយ​យ៉ាងខ្លាំង​។ ក្នុង​កណី​ខាងលើនេះ សមត្ថកិច្ច​មិន​ហាន​ចាត់ការ​ក៏ដោយ​សារ​មាន​ខ្សែ​អ្នកធំ​ការពារ​បានធ្វើ​ឲ្យ ឈ្មោះ អ៊ុង សែ ដើរ​បង្ករ​អុកឡុក​ក្នុងសង្គម យក​កាំភ្លើង​ដើរ​ភ្ជង់ និង​គំរាម​បាញ់សម្លាប់​ថែមទៀត​។​

 

​កណី​នេះ​តើ​លោក សំ តុលា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តកណ្តាល​គួរ​មាន​ចំណាត់ការ​យ៉ាងណាដែរ​ចំពោះ​ផ្លូវច្បាប់​៕

27-12-2016-1 27-12-2016

 

Leave a Reply

(*) Required, Your email will not be published