តុលាការ​ស្រុក​ខ្មែរ សុខ ជំនោរ រិះគន់​ចំៗ ក្រោយ​មិនមាន​ពន្លឺយុត្តិធម៌​សម្រាប់ វ៉ាន់ នី​ឡា​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់​អំពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីការ​កោះហៅ​ភាគី​ចុងចោទ​ឈ្មោះ គុយ សិទ្ធិ​សក្តិ ដើម្បី​សាកសួរ​ពី​បណ្តឹង​របស់​កញ្ញា វ៉ាន់ នី​ឡា ប្អូនស្រី​លោក សុខ ជំនោរ ហើយ​ភាគី គុយ សិទ្ធិ​សក្តិ បាន​គេចវេស​ការបំភ្លឺ​របស់​តុលាការ​អស់​៦​លើក​មក ធ្វើ​ឲ្យ​ដើមបណ្តឹង​ពិសេស​លោក សុខ ជំនោរ ហាក់ដូចជា​អន្ទះសារ និង​សង្ស័យ​ពី​អំណាចតុលាការ​ដែល​ពុំមាន​ប្រសិទ្ធិភាព​ក្នុងការ​ចាត់ការ​លើ​ចុងចោទ​ដែលមាន​អំណាច​បុណ្យ​សក្តិ​នេះ​។​

 

​លោក សុខ ជំនោរ អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ល្បី​បាន​ប្រើ​ពាក្យរិះគន់​ខ្លាំងៗ ទៅលើ​តុលាការ​របស់​ប្រទេស​កម្ពុជា ដោយសារតែ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់ការ​លើ​បណ្ដឹង​រប​ស់​ប្អូនស្រី​លោក​ដែល​ប្ដឹង​លោក គុយ សិទ្ធិ​ស័​ក្ត អតីត​គូស្នេហ៍​របស់​នាង ពីបទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូប​អាសអាភាស​កាលពី​ពាក់កណ្តាល​ឆ្នាំនេះ​។ ការរិះគន់​នេះដែរ​គឺ​ស្រប​ពេលដែល​យុត្តិធម៌​សម្រាប់​ប្អូនស្រី​លោក​គឺ​កញ្ញា វ៉ាន់ នី​ឡា​នៅ​មិនទាន់​ឃើញ​ពន្លឺ​នៅឡើយ ព្រោះតែ​ភាគី​ចុងចោទ​មាន​ខ្នង​ក្រាស់​។​

 

​លោក សុខ ជំនោរ បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​ដោយ​សំដៅលើ​ប្រសិទ្ធភាព​ការងារ​របស់​ប្រព័ន្ធតុលាការ​ក្នុងស្រុក​ថា នៅមានកម្រិត ក្នុងនោះ​លោក​ថែមទាំង​ដាស់តឿន​ឲ្យ​ប្រជាពលរដ្ឋ​ចៀសវាង​ការ​មាន​ក្ដីក្ដាំ ដែល​ត្រូវ​ពឹង​តុលាការ​ផង​។​

 

​សំណេរ​របស់​អតីត​អ្នកនិពន្ធ​រូបនេះ បន្ទាប់​ចំណាត់​លើ​បណ្ដឹង​ប្អូនស្រី​លោក​ប្ដឹង​អតីត​គូស្នេហ៍ ពីបទ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូប​អាសអាភាស​ច្រើន​ខែ​ហើយ នៅ​មិនទាន់មាន​លទ្ធផល​។ តាម​ការបញ្ជាក់​ពី​លោក សុខ ជំនោរ ចុង​ចម្លើយ​ត្រូវបាន​តុលាការ​ចេញ​ដីកា​ចំនួន​៦​លើក​មកហើយ ដោយ​៥​លើក​ជន​មិនបាន​ចូលខ្លួន​ឡើយ គឺ​ទើបតែ​ចូល ជាមួយ​ដីកា​លើក​ទី​៦ កាលពី​ថ្ងៃ​១៣ ខែ ធ្នូ ឆ្នាំ ២០១៦​កន្លងទៅនេះ​។​ទោះជា​យ៉ាងណា​លោក សុខ ជំនោរ និង​ប្អូនស្រី​គឺ​កញ្ញា វ៉ាន់ នី​ឡា នៅ​មិនទាន់​បោះបង់ចោល​ក្តីសង្ឃឹម​ក្នុង​ការតស៊ូ​ទាមទារ​រក​យុត្តិធម៌​នៅឡើយ​។ លោក​សុខ ជំនោរ ក៏​ព្រលយ​ពាក្យ​ដែរ​ថា នឹង​បន្ត​រៀបរាប់​ដំណើររឿង​ដែល​នាំ​ឲ្យ​ប្អូនស្រី​លោក​រង​ភាព​អា​មាស និង​រង​ហឹ​ង្សា​ពី​បុរស​ខាងលើ​ផងដែរ​។​កញ្ញា វ៉ាន់ នី​ឡា​វិញ​បាន​ទម្លាយ​នូវ​សារ​មួយចំនួន​ដែល​នាងរង​ការឈឺចាប់​ព្រោះតែ​អតីត​សង្សា​ពោល ពាក្យ​តិះដៀល និង​បញ្ឈឺចិត្ត​នាង​និង​ក្រុមគ្រួសារ​ព្រោះតែ​ក្រុមគ្រួសារ​មិនមាន​អំណាច​នឹង​ទឹកប្រាក់​នោះ​។ គួរ​បញ្ជាក់ដែរថា​លោក​កុយ សិទ្ធិស័ក្តិ អាយុ​២៦​ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្តិ​៤​កន្លះ ត្រូវជា​កូន​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​ផ្កាយ​៣​ក្រសួងមហាផ្ទៃ ទទួលរង​បណ្តឹង​ពី​សំណាក់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម Pleng Record គឺ​កញ្ញា វ៉ាន់ នី​ឡា​ថា​បាន​ទម្លាយ​រូបថត​អាក្រាតកាយ​ជាច្រើន​សន្លឹក​កាលពី​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៦​។

 

បើទោះបី ជាមាន​ញ​តិ​ដែលមាន​ស្នាម​មេដៃ​ជាង​៣០០​របស់​សិល្បករ​ត្រូវបាន​ប្រគល់ជូន​ក្រសួង​វប្បធម៌​ដើម្បី​ឲ្យ​ក្រសួង​ជួយ​ជំរុញ​និតិ​វិធី​នេះ​យ៉ាងណាក្តី​ក៏​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ដែរ​ថា តើ​តុលាការ​សា​ដំបូង​រាជធានី​ភ្នំពេញ​នឹងធ្វើ ចំណាត់​ការលើក​ការ​ណី​នេះ​យ៉ាងណា​នៅឡើយ​គ្រា​ដែល​ដីការ​កោះហៅ​ជន​ខាងលើ​ចូលខ្លួន​ទៅ​បំភ្លឺ​មាន​ជាច្រើនលើក​ច្រើនសារ​ទៅហើយ​ក៏ដោយ​៕

26-12-2016-2 26-12-2016-3 26-12-2016-4 26-12-2016 26-12-2016-1

 

Leave a Reply

(*) Required, Your email will not be published