លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវនគរបាលចរាចរណ៍ ផាកពិន័យដោយសារ អត់ពាក់ខ្សែក្រវាត់ ពេលជិះរថយន្ត

, , Leave a comment

om-yinteang

រាជធានីភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានមន្រ្តីនគរបាលចរាចរណ៍ខណ្ឌសែនសុខ ផាកពិន័យជាទឹកប្រាក់

ចំនួន២៥០០០រៀលដោយសារតែលោកអត់ពាក់ខ្សែក្រវាត់ ពេល បើករថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌ស្លែ។

 

យោងតាមបង្កាន់ដៃផាកពិន័យរបស់លោក ហុន សំណាង មន្រ្តីនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានបញ្ជាក់ថា «មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក បានប្រតិបត្តិនៅគោលដៅផ្លូវ២០០៤ បានត្រួតពិនិត្យអ្នកបើកឈ្មោះ ឱម យ៉ិនទៀង ភេទប្រុស ស្លាក លេខរថយន្ត ភ្នំពេញ: 2AM-3118 រស់នៅផ្ទះលេខ១៩៩ ផ្លូវនរោត្តម សង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន…សរុបទឹកប្រាក់ត្រូវបង់២៥០០០រៀល សូមអញ្ជើញបង់ប្រាក់ពិន័យនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ»។

 

យោងតាមបង្កាន់ដៃផាកពិន័យនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានផ្តិតមេដាយទទួលស្គាល់ និងដាក់លេខទូរស័ព្ទទៀតផង៕

15726710_234155220354980_3505188669937466451_n

 

Leave a Reply

(*) Required, Your email will not be published