យាយ ព្រលឹត ជើងខ្លាំងដឹកឈើប្រណិតខុសច្បាប់ ត្រូវបានបង្ក្រាប

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីវេថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ រថយន្តម៉ាកកាមរីឆ្លាមពាក់ស្លាក លេខភ្នំពេញ2T-4329 ដែលគេស្គាល់ម្ចាស់ឈ្មោះ យាយប្រលិត តែងតែលួចលាក់ដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់

ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល មកពីក្រសួងធ្វើការស្រាវជ្រាវនិង បង្ក្រាបបាននៅត្រង់ចំណុច ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

 

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ស្រ្តីឈ្មោះព្រលិត ជាមេឈ្មួញជួញឈើដឹកជញ្ជូនឈើដុះស្លែប្រចាំខេត្តរតនគីរី ចរាចរដឹកឈើប្រណិតចេញពីស្រុកវ៉ើនសៃចូលមកក្រុង បានលុង ហើយ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដែលចុះមកពីក្រសួងមានការសង្ស័យក៏បានបើកពីក្រោយដើម្បីអោយរថយន្តកាមរីនោះឈប់ធ្វើការត្រួតពិនិត្យ។ប៉ុន្តែរថយន្តរបស់យាយប្រលិតមិនព្រមឈប់ព្យាយាមបើកគេចពីសមត្ថកិច្ច រហូតដល់ចំណុចខាងមុខផ្ទះសំណាក់ តារាបឹងកន្សែង ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ទើបបានសមត្ថកិច្ចស្ទាក់ចាប់បានរថយន្តនោះនៅត្រង់ចំណុចនេះតែម្តង។ក្រោយពីធ្វើការត្រួតពិនិត្យឃើញថារថយន្តកាមរីឆ្លាម របស់យាយ ប្រលិត នេះលួចលាក់ដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់ ពេញមួយរថយន្តកាមរីនោះ នាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីបន្តតាមនិតិវិធី។

 

គួរបញ្ជាក់ថា បច្ចុប្បន្ននេះជំនួញឈើប្រណីតខុសច្បាប់នៅខេត្តរតនគីរីបានកក្រើក វិញហើយ គឺក្រុមឈ្មួញ ដឹកឈើប្រណីតទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គ្រប់គ្រងដោយលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ យ៉ាងអាណាធិបតេយ្យ ដឹកតាមរថយន្ត កាមរីបាឡែន ម៉ាកឆ្លាម កាមរីគូទហើម ស៊េរី៩៥ ព្រមទាំងរថយន្តសាំយ៉ុង បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លងមក។ មេឈ្មួញជួញឈើខុសច្បាប់ទាំងនោះដូចជា មេឈ្មួញឈ្មោះចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មោះ យាយអ៊ូក ឈ្មោះ យាយអ៊ី ឈ្មោះ ដូង ឈ្មោះ ស្រីណែត ប្អូនយាយអ៊ី ប្រពន្ធបងអៀង ឈ្មោះ ចែដា ឈ្មោះស្រីមុច ឈ្មោះ ស្រីខួច ឈ្មោះណូ និងឈ្មួញច្រើននាក់ផ្សេងទៀត កម្រសមត្ថកិច្ចធ្វើការបង្ក្រាបណាស់ មិនដឹងជាសមត្ថកិច្ចទាំងនោះស្និទ្ឋស្នាល ជាមួយមេឈ្មួញជួញឈើនោះ ដល់កម្រិតណានោះទេ ទើបមិនអាចបង្ក្រាប ដោយទុកឧកាសអោយឈ្មួញទុច្ចរឹត ទាំងនោះ ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសុខស្រួលបែបនេះ៕

15435817_307092079691935_1238569064_n

15622485_1815486625389535_975036095775507380_n ch-00492

 

 

 

Leave a Reply

(*) Required, Your email will not be published