“​ស្លាប់ រស់ ព្រោះ​សម្តី​” ក្រោយ​ប៉ូលីស​ចរាចរណ៍ ផាកពិន័យ ជិះ​ភ្លើងពណ៌​អ្វី​ក៏​ខុស (​លឿង បៃតង ក្រហម​)

, , Leave a comment

​រាជធានី​ភ្នំពេញ : បញ្ហា​នៃ​ការផាកពិន័យ​របស់​ប៉ូលីស​ចរាចរ នៅតែ​ជា​បញ្ហា​ក្តៅ និង​ជា​ញឹកញាប់​មានការ​មិន​អស់ចិត្ត និង​រិះគន់​ពី​ចំណាក់​ប្រជាពលរដ្ឋ​។ ជាក់ស្តែង​ករណី​ថី្មៗ​នេះ ទាក់ទង​នឹង​បញ្ហា​នេះដែរ អ្នកលេង​បណ្តាញ​សង្គម​បាន​ជួប​ហ្នឹង​ហេតុការណ៍​បែបនេះ និង​បានបង្ហាញ​នូវ​ចម្ងល់ និង​បង្ហោះ​សារ​ព្រមទាំង​វីដេអូ​ក្នុងន័យ​ងឿ​យ​ឆ្ងល់ និង​រិះគន់​ផងដែរ​អំពី​លោក​ប៉ូលិសចរាចរ ៣ ទៅ​៤​នាក់ បាន​ផាកពិន័យ​គាត់ ទាំង​ខ្លួន​គាត់​គិតថា បាន​ជិះ​គោរព​ច្បាប់​ត្រឹមត្រូវ​ទៅហើយនោះ​។​

20-12-2016-2

​ក្នុងន័យ​នោះ​គណនី​មួយ​ឈ្មោះ Sam Oudum Kim បាន​សរសេរ​ជាមួយនឹង​វីដេអូ​ថា ៖ “​ថ្ងៃនេះ​ម៉ោង​ប្រហែល​២~៣ pm នៅ​ស្តុ​ប​សន្ធរ​មុខ ខ្ញុំ​បាន​បត់​ស្ដាំ​ទៅ​ផ្លូវ​ម៉ៅ​សេ​តុង​នៅពេល​ភ្លើង​បៃតង តែ​ប៉ូលីស​ថា ខ្ញុំ​បាន​បត់​ស្ដាំ​នៅពេល​ពណ៌​លឿង គឺ​ខុស​។ ក្រុម​គាត់​ប្រមាណ ៣~៤ នាក់ បាន​ហៅ​ខ្ញុំ​អែប​ខាង ខ្ញុំ​ក៏បាន​អែប​ខាង​តាម​បញ្ជា​។ គាត់​ថា​ភ្លើងពណ៌​លឿង​គឺ​ត្រូវ​ឈប់ "​ក្រហម​ក៏​ឈប់ លឿង​ក៏ត្រូវ​ឈប់​ដែរ​"​។​

20-12-2016

​ក្រោយមក​គាត់​ក៏​ឈប់​ដេញដោល​រឿង​បត់​ស្ដាំ​ភ្លើងពណ៌​លឿង ហ្នឹងហើយ គាត់​ក៏​សួររក​ប័ណ្ណបើកបរ​ម្ដង ខ្ញុំ​បាន​ឱ្យទៅ​គាត់​។ (​ខ្ញុំ​ថត​បង​ប៉ូលីស​ដើម្បី​ការពារ​ខ្លួន ក្នុងករណី​ដែល​គាត់​យក​ប័ណ្ណបើកបរ​ខ្ញុំ ដើម្បី​ជា​ថ្នូរ​ដោះដូរ​យក​អ្វីមួយ​ដូចជា​លុយ​ជាដើម​) ទីបំផុត​គឺ​ដូចជា​អ្វីដែល​ខ្ញុំ​គិតទុក​មែន​។ (​សំណាង​ហើយ​ខ្ញុំ​មាន​camera) ​ក្រោយមក​ខ្ញុំ​មិន​អស់ចិត្ត​ក៏បាន​ជិះ​មួយ​ជុំ​តាម​ក្រោយ​សាលា​សន្ធរ​មុខ បត់​ស្ដាំ​ម្ដង ទៅ​នៅ​ស្តុ​ប​ដដែល​ពេល​ភ្លើងពណ៌​បៃតង លទ្ធផល​គឺ ក្រុម​គាត់​ហៅ​ខ្ញុំ​ទៀត​។ សូមជួយ​បកស្រាយ​ផង តើ​ស្តុ​ប​សន្ធរ​មុខ​បត់​ស្ដាំ​លែង​បាន​ហើយ​មែន​ទេ?”

20-12-2016-1

​ស្របពេល​ជាមួយគ្នានេះដែរ វីដេអូ និង​សារ​នេះ ក៏មាន​បងប្អូន​មហាជន​ជាច្រើន​បាននាំគ្នា​ចែករំលែក និង​បញ្ចេញមតិ​រិះគន់​ជាច្រើន​។​

 

​ចំណែក​ប្រិយមិត្ត​ក្នុង​បណ្តាញ​សង្គម និង​មិត្ត​អ្នកអាន​របស់​គេហទំព័​រ​កំណើត​ថ្មី យល់​បែបណា​ដែរ​?

 

 

 

Leave a Reply

(*) Required, Your email will not be published