មហាជន​រង់ចាំ​មើល​ចំណាត់ការ ក្រោយ​ធនាគារ​អេស៊ីលីដា សម្រេច​ដាក់ពាក្យ​ប្តឹង​លោក​ផែង វណ្ណៈ​ពីបទ​បរិហាកេរ្តិ៍​

, , Leave a comment

20-12-2016

​រាជធានី​ភ្នំពេញ : នៅ​ទីបំផុត​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ​អេស៊ីលីដា បានសម្រេច​ប្តឹង​លោក ផែង វណ្ណៈ ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ធនាគារ​។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ធនាគា​រ​អេស៊ីលីដា ដែល​បាន​ផ្វ​ព្យ​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៦​។​

 

​នៅក្នុង​ពាក្យបណ្តឹង​របស់​ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ​អេស៊ីលីដា បាន​បញ្ជាក់ថា ៖ «​សំណើសុំ​អន្តរាគមន៍ និង​ចាត់វិធានការ​ចំពោះ​ជន​ឈ្មោះ ផែង វណ្ណៈ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន ពិត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​»​។​

 

​ពាក្យបណ្តឹង​នេះ​យោងតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក របស់​ម្ចាស់​គណនី​ឈ្មោះ ផែង វណ្ណៈ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ និង​យោងតាម​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​»​។ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ផែង វណ្ណៈ បាន​ផ្សព្វផ្សាយ ដោយ​ប្រើពាក្យ​ចោទប្រកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ថា​៖ «​ធនាគារ​អេស៊ីលីដា ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​លួច​បន្លំ ថវិការដ្ឋ​លើ​បញ្ហា​បង់ពន្ធ​ផ្លូវ និង​ការបន្ត​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​តូច​»​។​

 

​សូម​ជំរាប​ថា នៅ​ឈានដល់​ការដាក់​ពាក្យបណ្តឹង​នេះ នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៦​កន្លងទៅ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារ​ល្បីល្បាញ​មួយ នៅ​ប្រទេស​កម្ពុជា បានចេញ​លិខិត​បដិសេធ​មួយ​ដោយ​ចាត់ទុកថា ការ​បង្ហោះ​ព័ត៌មាន​នៅលើ​គណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «​ធនាគារ​អេ​ស៊ី​លី ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​រថយន្ត​លួច​បន្លំ ថវិការដ្ឋ​លើ​បញ្ហា​បង់ពន្ធ​ផ្លូវ​» គឺជា​ទង្វើ​មាន​ចេតនា​ញុះញង់ និង​បំពុលសង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស ធនាគារ​អេស៊ីលីដា​យ៉ាងធ្ងន់ធ្ងរ​។​

 

​ធនាគារ អេស៊ីលីដា បាន​ចាត់ទុកថា «​ការផ្សព្វផ្សាយ​ព័ត៌មាន​ខាងលើនេះ គឺ​មិនបាន​សាកសួរ​ព័ត៌មាន​ឲ្យ​បានច្បាស់លាស​ជាមុន ពី​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​ស្ថាប័ន​ពាក់ព័ន្ធ ទេ ដោយមាន​ចេតនា​បំពុលសង្គម និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ដ៏​ធ្ងន់ធ្ងរ​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​សេចក្តីថ្លៃថ្នូ​របស់ វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ដែលជា​ឆ្អឹង ខ្នង​ដ៏​រឹងមាំ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ដែល​បាន និង​កំពុង​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បំពេញ​កិច្ចការ ជូន​ជាតិ​ប្រកបដោយ​តម្លាភាព និង​ការជឿទុកចិត្ត ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​កំណែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។​

 

​ខាងក្រោម​នេះ​ជា​ពាក្យបណ្តឹង​របស់​ធនាគា​រ អេស៊ីលីដា ប្តឹង​គណនី​ហ្វេ​ក​បុក​ឈ្មោះ ផែង វណ្ណៈ ទៅកាន់​អគ្គស្នងការ​នគរបាល​ជាតិ ៖

20-12-2016-2 20-12-2016-1

 

Leave a Reply

(*) Required, Your email will not be published