ខារ៉ាអូខេ​រីក​ដូច​ផ្សិត​នាងៗ​បម្រើ​ផ្លូវភេទ​កំពុង​ជ្រក​យ៉ាង​សប្បាយ​រកលុយ

, , Leave a comment

ជាទូទៅ​គេ​សង្កេតឃើញ​មាន​ហាង​ខារ៉ាអូខេ​ជាច្រើន​កន្លែង​សម្រាប់​បម្រើការ​សប្បាយរ​បស់​អ្នក​ចូលចិត្ត​ដើរលេង​កម្សាន្ត​នៅពេល​យប់ ចូលទៅ​ផឹកស៊ី​និង​ច្រៀង​សប្បាយ​កៀកកើយ​ស្រី​ស្រស់ ក្នុងនោះ​ក៏មាន​បង្កប់​សេវា​ផ្លូវភេទ​សម្រាប់​កំដរ​តណ្ហា​ភ្ញៀវ​ផងដែរ​។​

 

​តាម​ការ​បង្ហើប​ពី​ក្រុម អ្នក​ដែល​និយម​ចូលចិត្ត​ដើរលេង​ផឹកស៊ី​នៅ​ពេលយប់​ប្រាប់ថា បើ​យើង​មើល​ពី​ខាងក្រៅ​មិនអាច​ដឹងបាន​ទេ​ថា ខាងក្នុង​មាន​អ្វីខ្លះ​។ ប៉ុន្តែ​នៅពេល​ចូលទៅ​ទើប​ដឹងថា ហាង​ទាំងនេះ​មិនមែន​មានតែ​បម្រើ​ឲ្យ​ការផឹកស៊ី និង​ច្រៀង​ប៉ុណ្ណោះ​ទេ គឺមាន​ទាំង​សេវា​ផ្លូវភេទ​ចាំ​បម្រើ​ទៀតផង​។ ក្រុម​អ្នក​ដើរលេង​ពេលយប់​បាន​បង្ហើប​ទៀតថា រីឯ​តម្លៃ​វិញ គឺ​ស្ថិតនៅលើ​ការ​ច​រា​ចា​គ្នា​ចាប់ពី​២៥​ដុល្លារ​ទៅ​៣០ ដុល្លារ​តែបើ​មួយ​យប់​ចាប់ពី​៥០​ដុល្លារ​ទៅ​៧០​ដុល្លារ តាម​សាច់ឈាម​។  និយាយ​រួម អ្នកណា​សាច់​ស​ស្អាត គឺ​ស៊ីថ្លៃ​បន្តិច ចំណែក​អ្នក​មិនសូវ​ស្អាត​ក៏​ធូរ​ថ្លៃ​ទៅតាម​នោះដែរ តែ​នាងៗ តម្រូវ​ឲ្យ​យើង​សម្រាក​នៅផ្ទះ​សំណាក់​ក្បែរៗ​នោះ គឺ​មិនសូវ​ហ៊ាន​ទៅ​ឆ្ងាយ​ទេ​ខ្លាច​គេ​ធ្វើបាប​។ អ្វីដែល​គេ​តែង​និយាយ​នោះ គឺ​ត្រង់​ថា បើ​យើង​មិន​បបួល​នាង គឺ​នាង​ជា​អ្នក​បបួល​យើង​វិញ​តែម្តង ដោយ​នាងៗ​មាន​លេស​ថា ត្រូវការ​លុយ​យកទៅ​បង់ថ្លៃ​បន្ទប់​ជួល បើ​មិន​ដូច្នោះ​ទេ គឺ​ម្តាយ​នៅ​ស្រុក​ត្រូវការ​លុយ​។​ល​។

 

ពិសេស​ជាងនេះទៅទៀត គឺ​បើ​យើង​មិនត្រូវ​ការ​នាងៗ​ទេ ពេល​ផឹកស៊ី​ចប់​យើង​ឲ្យ​លុយ​ធីប​តិចតួច​ត្រឹម​៥​ដុល្លារ​អី​គេ​មិនសូវ​សប្បាយចិត្ត​ជាមួយ​យើង​ទេ តែបើ​ឲ្យ​ចាប់ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ ទើប​ញញឹម​រាក់ទាក់​ដាក់​យើង​ហើយ​និយាយថា បង​លើក​ក្រោយ​កុំ​ភ្លេច​មកលេង​អូន​ទៀត​៕

20-12-2016

 

Leave a Reply

(*) Required, Your email will not be published