គ្រូពេទ្យ​ផ្តាច់​សង្ខា មិនបាន​រៀបការ ស្លាប់ចោល​កូន​ក​ម្លោះ​

, , Leave a comment

​ខេត្តពោធិ៍សាត់ : ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​បាន​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ដោយសារ​ចុកពោះ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ នា​សៀ​ល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៦​។​

 

​ប្រភពព័ត៌មាន​ពី​លោក លីវ សេង​ហ៊ីម អធិការនគរបាល​ស្រុក​កណ្តៀង​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ជិត​ចូល​រោងការ​នៅសល់​តែមួយ​សប្តាហ៍​ទៀត តែ​ជា​អកុសល​ត្រូវស្លាប់​នោះ​មាន ឈ្មោះ ឡៃ ពុ​ទ្ធី អាយុ​៣២​ឆាំ្ន មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​យាង ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង​។ នៅ​មុនពេល​ស្លាប់​ស្ត្រី​រងគ្រោះ​បាន​ចុកពោះ ត្រូវបាន​ក្រុមគ្រួសារ​ហៅ​គ្រូពេទ្យ​ម្នាក់​ក្នុងភូមិ​ជា​គ្រូពេទ្យ​ក្រៅ​ក្របខ័ណ្ឌ​ឈ្មោះ តាន់ គឹម​ភាវ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​យាង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ មក​ពិនិត្យ និង​បាន​ចាក់​ថ្នាំ ព្រមទាំង​ព្យួរសេរ៉ូម (​មិនទាន់​ដឹងថា ថ្នាំ​អ្វី​ពិតប្រាកដ​នៅឡើយ​) ស្រាប់តែ​មួយសន្ទុះ​ក្រោយមក នារី​រងគ្រោះ​ដែល​ជិត​រៀប​អាពាហ៍ពិពាហ៍​នោះ មាន​អាកា​រៈ​ចុកពោះ​កាន់តែខ្លាំង​ឡើងៗ​។​

 

​ដោយ​មើល​សភាព​មិន​ស្រួល ក្រុមគ្រួសារ​ក៏បាន​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក កណ្តៀង ប៉ុន្តែ​ជា​អកុសល នាង​ក៏ត្រូវ​ស្លាប់​តាមផ្លូវ​ចោល​គូ​ដណ្តឹង​។ ក្រោយពេល​ស្លាប់ មន្ត្រី​សុខាភិបាល​ក៏បាន​ចុះមក​ពិនិត្យ និង​កំពុង​ធ្វើ​កោសល្យវិច័យ​។​

 

​ចំណែក​នារី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​បាន និង​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោយ​ពេលដែល​កម្លាំង​នគរបាល និង​ពេទ្យ​ជំនាញ បានធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​នារី​រងគ្រោះ តែ​មិន​ព្រម​ផ្តល់​របាយការណ៍​៕

18-12-2016

 

Leave a Reply

(*) Required, Your email will not be published