បង់លុយមិនគ្រប់ មន្រ្តីបរិស្ថានខេត្តមណ្ឌលគីរី មានអំណាច ប្រដេញបំបុកឡានដឹកឈើកាក់យកលុយ និងបាញ់៤គ្រាប់ បណ្តាលអោយពលរដ្ឋស្លាប់ និងរបួសធ្ងន់២នាក់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៦ ចំណុចផ្លូវកែងផ្សារកែវសីមា ស្ថិតក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

បង្ករឡើងដោយមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចំនួន២គ្រឿងបានបើកប្រដេញ និងបាញប្រហារ៤គ្រាប់ផ្ទួនគ្នាទៅលើរថយន្តដឹកឈើដែលបង់លុយមិនគ្រប់ បណ្តាល អោយពលរដ្ឋស្លាប់ម្នាក់និងរបួសម្នាក់យ៉ាងអាណោចអាធម៍។

 

សេចក្តីរាយការណ៍ បានអោយដឹងថា គឺឃើញរថយន្តកាមេរីស្លែ របស់មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមេរីសេរីទំនើបពណ៌ស និងមួយគ្រឿងម៉ាកកាមេរីពណ៌ស្លែរបើកប្រដេញកៀបរថយន្តកាមេរីពណ៌ខ្មៅមួយគ្រឿងមាន ផ្ទុកឈើពេញប្រៀប កាក់យកលុយ ដោយបើកលឿនដូចហោះ ព្រមទាំងបាញ់ប្រហារចំនួន៤គ្រាប់ផ្ទួនគ្នា បណ្តាលអោយជនរងគ្រោះជាព្រូឡាន មានឈ្មោះ ជ័យ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅស្រុកស្នួល ខេត្តក្រចេះស្លាប់ក្នុងថ្លុកឈាម។ចំណែកតៃកុង ឡាន ឈ្មោះយ៉ុន ញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចប៉ូលីសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

 

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាល បានធ្វើកោសល្យវិច្ច័យ និងប្រគល់សាកសពដល់គ្រួសារសពធ្វើបុណ្យតាមប្រពៃណី។

ok photo_2016-12-17_14-03-50

 

 

Leave a Reply

(*) Required, Your email will not be published