ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថាកាលពីរសៀលថ្ងៃទី១៥ធ្នូឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះ មានកម្លាំងប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នរគបាលប៉ុស្តិ៍និងមន្ត្រី សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតរួមនិងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះបានបើកប្រតិបត្តិការបង្ក្រាប
រថយន្តសាំយ៉ុងដឹកឈើប្រភេទលេខ២ល្មើសច្បាប់បានចំនួន២គ្រឿង នៅស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានប្រាប់ថា ប្រតិបត្តិការនេះ ដោយបញ្ជា ពី លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ទើបលោកនាំ កម្លាំងឃាត់បានរថយន្ដដឹកឈើដឹកល្មើសច្បាប់ ចំនួន២គ្រឿង បើមិនទទួលបញ្ជាទេ គឺមិនហ៊ានបង្ក្រាបទេ ព្រោះខ្លាចប៉ះចំរថយន្ត ដែលគេរត់ការហើយ។ បច្ចុប្បន្នរថយន្ដ ដឹកឈើល្មើសច្បាប់ចំនួន២គ្រឿងនេះ បាននាំទៅរក្សាទុកនៅ ស្ថានីយបណ្ដុះកូនឈើខ្សាយ ដើម្បីធ្វើការវាសវែង និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមច្បាប់ រដ្ឋបាលព្រៃឈើ៕
ប្រភពពីពលរដ្ឋនៅខេត្តក្រចេះបានអោយដឹងថាសមត្ថកិច្ចចម្រុះមានកម្លាំងប៉ូលិស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ នរគបាលប៉ុស្តិ៍ និងមន្ត្រី សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត រួមនិងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបរ ថយន្តសាំយ៉ុងដឹកឈើប្រភេទលេខ២ ល្មើសច្បាប់ ខាងលើនេះ មិនខុសពី ចាប់អាតូចសាងស្នាដៃ អោយថ្នាក់លើឃើញ ព្រលែងអាធំ យកលុយញាត់ហោប៉ាវនោះឡើយ។ព្រោះសព្វថ្ងៃនេះគេឃើញ មានរថយន្តដឹកជញ្ជូនឈើប្រណិតខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង បានដឹកជញ្ជូនឈើ សឹងរាល់យប់ គឺដឹកឈើប្រណិតខុសច្បាប់ តាមរថយន្តសាំយ៉ុង ក្នុង១យប់ចំនួន៨គ្រឿងទៅ១០គ្រឿង និងពេលខ្លះ ដឹកតាមរថយន្តយីឌុបចេញ ពីភូមិកោះខ្ញែ ឃុំអូគ្រៀង ស្រុកសំបូ ខេត្តក្រចេះ នឹងដឹកចេញពីផ្លូវក្រុមហ៊ុន ដុងណាយដុងភូ ដោយឆ្លងកាត់ខេត្តក្រចេះ និងស្រុកស្នួល ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រក វ៉ាលឺយ៉ាងរលូន ដោយមិនមានបញ្ហាអ្វីឡើយ ដោយសារមានការបើកដៃ ពីសមត្ថកិច្ចតាម ដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចចម្រុះ ស្អីគេនោះ ។ ហើយមេឈ្មួញឈើនោះ ត្រូវបានគេស្គាល់ថា ឈ្មោះ នី ប្តីឈ្មោះ អាត ដែលជាថៅកែស្ថានីយ៍ប្រេងឥន្ធនៈស្ពានទេរ រស់នៅភូមិរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ និងរថយន្តដឹកឈើប្រណិតខុសច្បាប់តាម រថយន្តសាំយ៉ុង ចេញពីខេត្តស្ទឹងត្រែង ដែល កាង ដោយទាហានគ្មានបន្ទាយឈ្មោះ ថន ប៊ុនធី ហៅ ធីបាញ់ មិនដែលឃើញ សមត្ថកិច្ចអស់ទាំងនោះ ធ្វើការបង្ក្រាបសោះឡើយ មិនដឹងលាបាតដៃទទួលប្រាក់ប៉ុន្មានពាន់ ម៉ឺនដុល្លានោះឡើយ ៕ ដោយ សុខ សាន
សមត្ថកិច្ចចម្រុះបង្ក្រាប រថយន្តសាំយ៉ុងដឹកឈើប្រភេទលេខ២
រថយន្តដឹកឈើប្រណិតខុសច្បាប់មេឈ្មួញធំៗមិនទាន់បង្ក្រាប