ស្អប់សែនស្អប់ ! បុរសអ្នកមានលុយម្នាក់បើករថយន្ត Lexus ស្លាកលេខ ព្រះសីហនុ 2A-0999 បុកគេហើយបើករត់មិនទទួលខុសត្រូវ

, , Leave a comment

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ គឺរថយន្ត Lexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 2A-0999 បើកបរដោយបុរសស្រវឹងម្នាក់ បើកបុកម៉ូតូ បណ្តាលឲ្យ

ម្ចាស់ម៉ូតូរងរបួសធ្ងន់ នៅវេលា១១កន្លះយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៥១ កែងផ្លូវ២០០ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ ព្យាយាមបើករត់ ប៉ុន្តែត្រូវបានប្រជាជនដេញតាមឃាត់ជាប់ នៅជិតវិទ្យាល័យឥន្ទ្រទេវី។

 

បើតាមសាក្សីដែលឃើញហេតុការណ៍ បាននិយាយថា មុនកើតហេតុ គេបានឃើញរថយន្ត Lexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 2A-0999 បើកបរដោយបុរសស្រវឹងម្នាក់ តាមផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២០០ លុះបើកមកដល់ចំនុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយម្ចាស់រថយន្តខាងលើ មិនបានឈប់ដោះស្រាយទេ គឺព្យាយាម បើករត់រហូតជិត៥គីឡូម៉ែត្រ ទើបចាប់បាន។

 

បើតាមប្រជាពលរដ្ឋដែល ឃើញហេតុការណ៍បាននិយាយថា ម្ចាស់រថយន្តនេះមានចរិតមិនល្អសោះ បើកសុទ្ធតែឡានទំនើប ហើយបុកម៉ូតូគេរបួសហើយមិនព្រមឈប់ ដោះស្រាយ បើករថយន្តរត់ចម្ងាយរាប់គីឡូម៉ែត្រ ទើបប្រជាពលរដ្ឋឃាត់បាន ដែលជាគំរូមិនល្អឡើយក្នុងសង្គមខ្មែរ។ក្រោយកើតហេតុវត្ថុតាងទាំង២ ត្រូវបានជំនាញចុះ មកវាស់វែង និងស្ទួចយកទៅរក្សារទុក ដើម្បីរង់ចាំម្ចាស់រថយន្តដែលគ្មានទំនួលខុសត្រូវ ចូលខ្លួនទៅដោះស្រាយ៕

fn-2016-12-15-08-35-12-1 fn-2016-12-15-08-35-12-3

 

 

Leave a Reply

(*) Required, Your email will not be published