កូន​ក​ម្លោះ​ដេក​គុក កូនក្រមុំ​ដេក​យំ​នៅផ្ទះ ក្រោយ​រាត្រី​ផ្សំ​ដំណេក​មិន​ដំណើរការ​

, , Leave a comment

រាជធានី​ភ្នំពេញ : កូន​ក​ម្លោះ ក្រមុំ​មួយគូ​មិនទាន់បាន​ផ្សំ​ដេក​ផង ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កូន​ក​ម្លោះ និង​សាច់ញាតិ​ក្នុង​ជម្លោះ​ពាក្យសម្តី​ក្នុង​ពិធីមង្គលការ​មួយកន្លែង​រហូត​ភ្ញៀវ និង សាច់ញាតិ​កូន​ក​ម្លោះ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ខាង​កូនក្រមុំ​បង្ក​ឲ្យ​មានការ​វាយតប់​គ្នា​ហើយ កូន​ក​ម្លោះ​បាន​យក​ជំ​ពាម​កៅស៊ូ​បាញ់​បងប្អូន​និង​ភ្ញៀវ​ខាង​កូនក្រមុំ​បណ្តាល​ឲ្យ​រងរបួស​៣​នាក់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង ៣០​នាទី​យប់​ថ្ងៃទី​១២ ខែធ្នូ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា កូនក្រមុំ​មានឈ្មោះ អាន ស្រី​អុល រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​កូន​ក​ម្លោះ ឈ្មោះ តុ​សេង ហួ មុខរបរ​បើក​វី​ង​វេរ​លុយ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ទើប​មក​រស់នៅ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​រមាស ឃុំ​កំពង់​ឫស្សី ស្រុក​ពារាំង ខេត្តព្រៃវែង​។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ផ្ទះ​កូនក្រមុំ និង​ផ្ទះ​កូន​ក​ម្លោះ​នៅក្បែរ​គ្នា នៅ​យប់កើតហេតុ​នេះ​ជា​យប់​ផ្សំ​ដំណេក បន្ទាប់ពី​ភ្ញៀវ​ហូបចុក​រួចរាល់​ហើយ ខណៈពេល​ភ្ញៀវ​កំពុងតែ​ពិសា​ភោ​ជ​នា​អាហារ​នោះ មុនដំបូង​គឺ​បងប្រុស​កូនកំលោះ​បាន​ដើរ​គោះ​កែវ ជាមួយ​ភ្ញៀវ​ដែល​អង្គុយ​តុ​នៅក្នុង​រោងការ​នោះ ស្រាប់តែ​ភ្ញៀវ​ដែលជា​បងប្អូន​កូនក្រមុំ​ដែល មាន​សភាព​ស្រវឹង​បាន​ស្រែកជេរ​ម្រា​យ​ថា​ដើរ​ជល់​កែវ​អី អង្គុយ​តុ​ឲ្យ​ស្ងៀម​ទៅធ្វើ​ឲ្យ​បង​របស់​កូន​ក​ម្លោះ​ខឹង​ក៏បាន​ឈ្លោះប្រកែក​គ្នា​មួយ​ប្រាវ ត្រូវបាន​ចាស់ទុំ​ជួយ​ឃាត់​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​។​

 

​ប្រភព​ដដែល​បន្តទៀត​ថា បន្ទាប់ពី​កើត​ជម្លោះ​មួយ​ប្រាវ​ហើយ​ភ្ញៀវ និង​សាច់ញាតិ​របស់​កូន ក្រមុំ​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅផ្ទះ​កូន​ក​ម្លោះ​ដែល​នៅក្បែរ​គ្នា​នោះដែរ រហូត​ស្រវឹង​ទើប​នាំគ្នា មក​រាំ​នៅផ្ទះ​កូនក្រមុំ ខណៈពេលដែល​កាច់​កុង​ឌឺដង​ដាក់គ្នា​បង្ក​ឲ្យ​មាន​វាយតប់​គ្នា​ដោយ​សាច់ញាតិ និង​ភ្ញៀវ​ខាង​កូន​ក​ម្លោះ​បាន​ដកដង​ឆ័​ត្រ និង​ខ្សែក្រវាត់​វាយ​ទៅលើ​ភ្ញៀវ​និង​សាច់ ញាតិ​របស់​កូនក្រមុំ​បណ្តាល​ឲ្យ​រងរបួស​ហើយ​ខាង​បង្ក​បាននាំគ្នា​រត់​បែកខ្ញែក​គ្នារ​ត់ទៅ​ពួន​នៅផ្ទះ​នៅក្បែរនោះ​រួមទាំង​កូន​ក​ម្លោះ​ផងដែរ​។ ភ្លាមៗ​នោះ​ភ្ញៀវ​ខាង​កូនក្រមុំ​បាន​ទៅ​គោះ ទ្វារ​ដល់ផ្ទះ​ខាង​កូន​ក​ម្លោះ​ក៏ត្រូវ​កូន​ក​ម្លោះ​យក​ជំ​ពាម​កៅស៊ូ​បាញ់​ទៅលើ​ភ្ញៀវ​ខាង​កូន ក្រមុំ​រងរបួស​ទាំង​វាយ​គ្នា​បាញ់​នឹង​ជំ​ពាម​កៅស៊ូ​នោះ​ទាំងអស់​៣​នាក់​។​

 

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ឡោមព័ទ្ធ និង​ចាប់​ឃាត់ខ្លួន​ជនបង្ក​បាន​១៤​នាក់​រួមទាំង​កូន​ក​ម្លោះ និង​ម៉ូតូ​៩​គ្រឿង​យកមក​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បច្ចុប្បន្ន​ជនបង្ក​ទាំង​១៤​នាក់ រួមទាំង​កូនកំលោះ​ដែល​ខកខាន​មិនបាន​ផ្សំ​ដំណេក​ត្រូវបាន​ឃុំ ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ចំណែក​កូនក្រមុំ​នៅផ្ទះ​គិតតែ​ពី​អង្គុយ​យំសោក​សៅ​មិនគួរណា មានរឿង​វាយតប់​គ្នា​កើតឡើង​នៅក្នុង​មង្គលការ​របស់គេ​សោះ​៕

15-12-2016 15-12-2016-1 15-12-2016-2

 

Leave a Reply

(*) Required, Your email will not be published