លំ​ហាត់​សមយុទ្ធ “​នាគ​មាស​” ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦

, , Leave a comment

​រាជធានី​ភ្នំពេញ : លំ​ហាត់​សមយុទ្ធ “​នាគ​មាស​” ឆ្នាំ​២០១៦ បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​សាលា​កងទ័ពជើងគោក ក្នុង​ខេត្តកំពង់ស្ពឺ​។  ចំណែក​សម្ភារៈ​បម្រើការ​ងារ​សម្រាប់​ហ្វឹកហ្វឺន​ក្នុង​សមយុទ្ធ “​នាគ​មាស​” ឆ្នាំ​២០១៦ បាន​ដឹក​តាម​នាវា ពី​ប្រទេស​ចិន មកដល់​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ និង​បាន​នាំយក​ចេញពី​កំពង់ផែ កាលពី​ព្រឹក​ថ្ងៃ​១៣ ខែធ្នូ ឆ្នាំ​២០១៦ ទៅ​សាលា​កងទ័ពជើងគោក ក្នុង​ខេត្តកំពង់ស្ពឺ ក្នុងនោះ​មាន​យន្តហោះ​ចំនួន​៤​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន ចិន​-​កម្ពុជា ជិត​៤០០​នាក់​។​

 

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា សម្ភារៈ​ដែល​ដឹក​មក​មាន​រថយន្ត និង​គ្រឿងចក្រ​សរុប​ចំនួន​៣០​គ្រឿង​។ សមយុទ្ធ “​នាគ​មាស​” ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​យោធា​កងទ័ពជើងគោក ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​

 

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ថា សមយុទ្ធ “​នាគ​មាស​” ឆ្នាំ​២០១៦ នៅ​ថ្ងៃទី​១៥ ខែធ្នូ គឺ​ខាង​ភាគី​កងទ័ព​ចិន ចូល​រួមមាន​ចំនួន ៩៧​នាក់ និង​ខាង​ភាគី​កម្ពុជា មាន​ចំនួន​២៨០​នាក់ សរុប​ទាំងអស់​៣៧៧​នាក់​។ ការធ្វើ​សមយុទ្ធ​នេះ ប្រព្រឹត្តទៅ នៅ​វិទ្យាស្ថាន​យោធា​កងទ័ពជើងគោក ត្រែងត្រយឹង គឺ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន និង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​លើ​កិច្ចការ​មនុស្សធម៌ ជួយសង្គ្រោះ​មហន្តរាយ ប្រឆាំង​ភេ​វរ​កម្ម​។​

 

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា នៅក្នុង​ការធ្វើ​សមយុទ្ធ “​នាគ​មាស​” នេះ គឺមាន​យន្តហោះ​ចំនួន​៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​១​គ្រឿង សម្រាប់​ហោះ​សមយុទ្ធ​។ កម្មវិធី​បើក ចូលរួម​ជា​អធិបតីភាព គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​កម្មវិធី​បិទ គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចូលរួម​ជា​អធិបតីភាព។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង ង​៧0 បាន​បញ្ជាក់ថា កងពលតូច​ថ្មើ​ជើង ង​៧0 នឹង​បញ្ជូន​កំលាំង​ចំនួន ៧៦​នាក់ ចូលរួម​លំ​ហាត់​សមយុទ្ធ "​នាគ​មាស​" រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជា​ជាន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ  ប្រឆាំង​ភេរវកម្ម នៅ​សាលា​កងទ័ពជើងគោក ក្នុង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ ខាងមុខនេះ​៕

14-12-2016-3 14-12-2016 14-12-2016-1 14-12-2016-2

 

Leave a Reply

(*) Required, Your email will not be published