លោកសក្តិ៣ ឯក សឿន ពង្រាយកូនចៅក្រោមឱវាទ ដាក់ប៉ុស្តិ៍ជជុះ យកលុយពីឈ្មួញដឹកទំនិញ តាមរបៀបពុករលួយ ផ្គើននឹងបទបញ្ជាថ្នាក់លើ

, , Leave a comment

ខេត្តសៀមរាប ៖ បើទោះបីជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ធ្លាប់បានប្រកាស និងព្រមានដល់អាជ្ញារធរ កងកម្លាំសមត្ថកិច្ចទាំងអស់ បញ្ឈប់នូវសកម្មភាពដាក់កុងត្រូលជជុះ និងប៉ុស្តិ៍ជជុះយ៉ាងណាក្ដី ក៍រហូតមកដល់ពេលនេះ លោកសក្តិ៣ ឯក សឿនមន្ត្រីនគរបាល

សេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តសៀមរាប នៅតែបន្តដាក់ប៉ុស្តិ៍ជជុះ ប្រឆាំងទៅនឹងការព្រមាន របសម្ដេចនាយករដ្ឋមន្ត្រី ក៏ដូចជាការរឹតបណ្តឹងរបស់អគ្គស្នងកនគរបាលជាតិ យ៉ាងសកម្មដដែល។ពុំមានការថយចុះនោះទេ នេះសបញ្ជាក់ឲ្យឃើញថាលោកសក្តិ៣ ឯក សឿន កំពុងតែយកបទបញ្ជាថ្នាក់លើដើម្បីប្រមូលលុយ ពីបទល្មើសនៅខេត្តសៀមរាប យ៉ាងអនាធិបតេយ្យបំផុត។

 

នៅក្នុងខេត្តសៀមរាប មានផ្លូវចំនួន៣ខ្សែ ដែលលោក ឯក សឿន បញ្ជាឱ្យកូនចៅ ប្រមូលលុយពីឈ្មួញ ដឹកជញ្ជូនទំនិញ ក៏ដូចជាពីឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ គឺផ្លូវជាតិលេខ៦ ពីខេត្តបន្ទាយមានជ័យ ចូលមក ក្រុងសៀមរាប ផ្លូវពីខេត្តឧត្តរមាន ជ័យចូលមកក្រុងសៀមរាប និងផ្លូវពីខេត្តព្រះវិហារចូលក្រុងសៀមរាបឆ្លងកាត់ស្រុក ស្វាយលើ។

 

មន្ត្រីប៉ូលិសសេដ្ឋកិច្ចក្រសួងម្នាក់បានលួចបង្ហើបឲ្យដឹងថា ក្នុង១ខែៗ លោកសក្តិ៣ ឯក សឿន បានចំណាយលុយបង់ថ្លៃលិខិតបេសកកម្ម អោយថ្នាក់លើ ចំនួនប៉ុន្មាននោះទេ ទើបហ៊ានបញ្ជា ឱ្យកូនចៅក្រោមឱវាទ ធ្វើអ្វីៗតាមអំពើចិត្ត និងមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ សូម្បីតែប្រជាពលរដ្ឋ គ្រាន់តែដឹកអាចម៍មាន់-គោ យកទៅធ្វើជី ដាក់ដំណាំ ក៏ក្រុមរបស់លោកសក្តិ៣ ឯក សឿន ចេញរថយន្ត តាមប្រដេញ ឲ្យចូលបង់លុយចំនួន២ម៉ឺនរៀល ឬ៤ម៉ឺនរៀលផងដែរ បើទោះបីជាដឹងថាប្រជាពលរដ្ឋ ដឹកត្រឹមអាចម៍មាន់-អាចម៍គោ មិនមែនជាទំនិញដែលត្រូវបង់ពន្ធ ឬជាទំនិញខុស ច្បាប់អ្វីក៏ដោយ។

 

ជាគោលការណ៍ អគ្គស្នងការនគរបាលជាតិបានណែនាំ ឲ្យនគរបាលសេដ្ឋកិច្ចធ្វើការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធទំនិញខុសច្បាប់ ក៏ដូចជា ទប់ស្កាត់ការហូរចូលចំណីអាហារដែលមានជាតិពុល ។ ប៉ុន្ដែការអនុវត្ដន៍ជាក់ស្តែង លោកសក្តិ៣ ឯក សឿន មិនបានបំពេញតួនាទី របស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ បែរជាយក ស្បែក នគរបាលសេដ្ឋកិច្ច ចុះទៅប្រមូលលុយយ៉ាងប្រសេចប្រសាចបំផុត ៕ 

a99eb403-9b37-4aeb-a565-c68865e53336

 

Leave a Reply

(*) Required, Your email will not be published