បើទោះជាស្ត្រី ឬបុរសប្រព្រឹត្តការរួមភេទច្រើនពេកគឺសុទ្ធតែធ្វើឱ្យបាត់បង់កម្លាំង ។ ពិតណាស់វានឹងធ្វើឱ្យរាងកាយចុះខ្សោយព្រមទាំងបង្កឱ្យមានស្មារតីមិនល្អ បណ្តាលឱ្យការចងចាំ និងសមត្ថភាពនៃការវិភាគត្រូវថយចុះពីមួយថ្ងៃ ទៅមួយថ្ងៃ ។
-ប្រដាប់ភេទចុះខ្សោយ
ការរួមភេទជាបន្តបន្ទាប់បើទោះអ្នកជាស្ត្រី ឬ បុរស គឺសុទ្ធតែធ្វើឱ្យបាត់បង់កម្លាំង ហើយវាក៏នឹងធ្វើឱ្យការគ្រប់គ្រងស្មារតីចេះតែអន់ថយ ។ ក្រៅពីនេះការរួមភេទច្រើនហួសក៏បណ្តាលឱ្យតួនាទីរបស់ប្រដាប់ភេទត្រូវបាក់កម្លាំង និងបាត់បង់សមត្ថភាពរបស់ខ្លួនធ្វើឱ្យវាទៅជា “ ខ្សោយមុនអាយុ ” ។
-បង្កជាឧបសគ្គដល់មុខងារផ្លូវភេទ
បុរសតែងចូលចិត្ត“ ឡើងគ្រែ” ម្តងហើយម្តងទៀត ដូច្នេះវានឹងជួយពន្យារការបញ្ចេញទឹកកាមដោយសារថា ការរួមភេទលើកទីពីរក្នុងការប្រយុទ្ធម្តងៗនឹងមានរយៈយូរជាងលើកទីមួយ ប៉ុន្តែប្រការនេះនឹងក្លាយទៅជាឧបសគ្គនៅពេលអនាគតព្រោះថាវានឹងអាចធ្វើឱ្យការបញ្ចេញទឹកកាមរបស់បុរសមិនដំណើរការរយៈពេលនៃការបញ្ចេញ ទឹកកាមយូរ ឬការឡើងគ្រែមិនទទួលបានអារម្មណ៍ស្រើបស្រាល ៘
-ប្រដាប់ភេទមិនឡើង
បុរសបន្ទាប់ពីបានរួមភេទមួយរយៈមិនមានប្រតិកម្មបានន័យថា ក្រោយពីរួមភេទ និងការសម្រាកមួយរយៈពេលខ្លីមិនមានអារម្មណ៍ចង់រួមភេទទៀត ។ ដូច្នេះប្រសិនបើអ្នករួមភេទជាញឹកញាប់ច្រើនដង នឹងធ្វើឱ្យអ្នកមិនមានអារម្មណ៍ផ្លូវភេទឡើងវិញឡើយ ហើយវាក៏ងាយនឹងបណ្តាលឱ្យមុខងារផ្លូវភេទចុះខ្សោយផងដែរ ។
-ធ្វើឱ្យចង្កេះចុករួយ
ប្រសិនបើបុរសឡើងគ្រែជាញឹកញាប់នឹងបណ្តាលឱ្យរលាកក្រពេញប្រូស្តាត រលាកថង់មេជីវិត និងជំងឺផ្សេងៗទៀត ។ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឱ្យប្រព័ន្ធប្រដាប់ភេទមិនមានភាពធូរស្រាល បង្កឱ្យចង្កេះឈឺ និងអាចមានឈាមក្នុងទឹកកាម ។ ទាំងនេះដោយសារតែប្រដាប់ភេទត្រូវរងសម្ពាធខ្លាំង និងយូរ ។
-កម្រិតនៃភាពស្រើបស្រាលថយចុះ
បើទោះជាអ្នកជាបុរស ឬស្ត្រីមានការរួមភេទច្រើនដងក្នុងមួយលើកនឹងធ្វើឱ្យភាពស្រើបស្រាល (សម្រាប់ការរួមភេទលើកទីពីរទីបី ៘) ថយចុះ ។ ដូច្នេះប្រការនេះ នឹងបណ្តាលឱ្យមានផលប៉ះញល់ដល់ផ្លូវចិត្តដោយយល់ថាសមត្ថភាពផ្លូវភេទរបស់ខ្លួនអន់ ចុងក្រោយក៏នាំឱ្យមានឧបសគ្គដល់មុខងារផ្លូវភេទ ដោយសារតែកត្តាផ្លូវចិត្ត និងស្មារតី។ ដូច្នេះហើយយើងដឹងច្បាស់ថា ការរួមភេទញឹកញាប់ពេក ច្រើនដងពេក នឹងមិនមានប្រយោជន៍ដល់សុខភាពនោះទេ ។ ភាពញឹកញាប់នោះក៏នឹងធ្វើឱ្យភាពស្រើបស្រាល មិនមានរយៈពេលយូរនោះដែរ ៕