ឈើ​រាជ​កុល​មួយ​ឡាន ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន តែ​អ្នកប្រព្រឹត្ត​រួចខ្លួន​ទុកជា​ថ្នូរ​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : ឈើ​ប្រភេទ​លេខ​១ ដែល​ឈ្មួញ​ដឹក​ចេញពី​ខេត្តពោធិ៍សាត់​បម្រុង​ដឹក​ទៅ​ភ្នំពេញ ត្រូវ​សមត្ថកិច្ច​ដេញតាម​ចាប់បាន​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ដើម​ផ្កា ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកឈើ​រាជ​កុល​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0347 ជា​ប្រភេទ​រថយន្ត​យី​ឌុប ដឹក​ចេញពី​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ភ្នំពេញ​។ កា​ឃាត់​រថយន្ត​នេះ បន្ទាប់ពី​កម្លាំង​សម្ងាត់​បានផ្តល់​ព័ត៌មាន​មក​ថា មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​ដ៏​ធំ​មួយគ្រឿង បាន​ដឹកឈើ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង នៅពេលនោះ​លោក​បានដាក់​កម្លាំង​ចាំ​ឃ្លាំមើល នៅពេល​ឃើញ​រថយន្ត​ដែលមាន​ភិនភាគ​ខាងលើ​មកដល់​សមត្ថកិច្ច​កិច្ច​បានធ្វើការ ប្រដេញ​រហូតដល់​ចំណុច ក ទួល ក្នុងភូមិ​សា​ស្ក្រ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ អ្នកបើកប​រថយន្ត​ដឹកឈើ​បាន​ឈប់ រួច​ចុះ​គេចខ្លួនបាត់​តែម្តង​។  ហើយ​សមត្ថកិច្ច​បាន​អូស​យក​រថយន្ត​នេះ​មក​ដា​ក់នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ដើម្បី​បន្ត​នីតិវិធី​ទៅទៀត​។ រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​នៅ​ពុំទាន់​ត្រួតពិនិត្យ​ឈើ​នេះ​នៅឡើយ​ទេ ដោយ​កំពុង​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត ប៉ុន្តែ​តាម​ការសន្និដ្ឋាន​ឈើ​ប្រណីត​នេះ​មាន​ប្រមាណ​ជា​៤០​ម៉ែត្រគូប ។​

 

​ជា​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​រថយន្ត​ដឹកឈើ​ធំៗ បាន​ដឹក​ទាំង​តោនៗ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​គេ​ពុំដែល​ឃើញ​សមត្ថកិច្ច​ប្រដេញ​ស្ទាក់ចាប់​នោះទេ ដែល​ករណីនេះ​ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ ព្រោះ​នៅតាម​ផ្លូវ​សុទ្ធ​តែមាន​សមត្ថកិច្ច​គ្រ​ប់​ជំនាញ​ដែល​បានដាក់​ប៉ុស្តិ៍​យាម​ចាំ​ត្រួតពិនិត្យ ប៉ុន្តែ​ពុំដែល​ឃាត់​បាន​នោះទេ​។ ដូចជា​ករណី​ចាប់​ឈើ​រាជ​កុល នាពេលនេះ ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹងថា អាចជា​ការបាត់បង់​ផលប្រយោជន៍​របស់​សម​ត្ថ​កិច្ច​ណាមួយ ព្រោះ​ក្នុងពេល​ប្រដេញ​ចាប់​គេ​ឃើញ មាន​សមត្ថកិច្ច​ពុំ​សូវ​សហការគ្នា​នោះទេ គឺ​មានតែ​មន្ត្រី​កសិកម្ម​ម្នាក់​បាន​ជិះឡាន​ដេញ ហើយ​សុំ​សហការ​ជាមួយ​សមត្ថកិច្ច​ផ្សេងៗ​គឺ​ពុំមាន​នោះទេ រហូតដល់​ឃាត់​រថយន្ត​បាន​ទើប​សមត្ថកិច្ច​ទៅដល់​៕

12-12-2016 12-12-2016-1 12-12-2016-2 12-12-2016-3

 

Leave a Reply

(*) Required, Your email will not be published