អំណាច​លើ​ស្មា គឺជា​តុលាកា របស់​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ គំរាម​បាញ់សម្លាប់​ស្ត្រីភេទ​ទន់ខ្សោយ​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ដោយសារ​ទំនាស់​បន្តិចបន្តួច រឿង​សង់​របា​ជាន់​ព្រំដី​គ្នា​កន្លែង​រកស៊ី​ប៉ុណ្ណោះ គួបផ្សំ​និង​អំណាច​នៃ​ស័ក្តិ​លើ​ស្មា​បានធ្វើ​ឲ្យ​អតីតមន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន ផ្លាស់​ទៅ​ខេត្តសៀមរាប ឈ្មោះ សន សីហា បាន​ជេរប្រមាថ ប្រជាពលរដ្ឋ​ដែលជា​ស្ត្រីភេទ​ទន់ខ្សោយ យ៉ាង​អសីលធម៌​បំផុត មិនតែប៉ុណ្ណោះ​ជននេះ​បាន​គំរាម​បាញ់សម្លាប់​ទាំង​ពូជ​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​យប់​ម៉ោង​៩​និង​៤០ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​អាហា​រដ្ឋា​ន ណាយ​ហ្វូ​ដ (Nice Food) ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះសីហនុ​។​

 

​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ ស្ត្រី​ទាំងពីរ​នាក់​បងប្អូន​ដែល​រង​ការជេរប្រមាថ និង​គំរាម​បាញ់សម្លាប់​បាន​ទៅ​ដាក់​បណ្តឹង នៅ​ទី​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ​។

 

​ចំពោះ​បញ្ហា​ខាងលើនេះ នៅ​មិនទាន់បាន​សុំ​ការបំភ្លឺ​ពី​មន្ត្រី​កងរាជអាវុធហត្ថ​នេះ​នៅឡើយ​ទេ​។ ចំណែក​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ សូម​ស្នើ​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាពិសេស​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូមមេត្តា​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ ដែលជា​ស្ត្រីភេទ​ទន់ខ្សោយ​នេះ​ផង​។​

 

​តាម​ប្រភពពី​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​បានដឹងថា មន្ត្រី​អាវុធហត្ថ​ដែល​ជេរប្រមាថ និង​គំរាម​បាញ់សំលាប់​គេ​ទាំង​ពូជ​នេះ​ជាម​ន្ត្រី​អសកម្ម ជា​យូរ​មកហើយ គឺ​មានតែ​ឈ្មោះ តែ​មិនដែល​ឃើញ​មុខមក​ធ្វើការ​ឡើយ ហើយ​ចុង​ក្រោយនេះ​បាន​ស្នើសុំ​ផ្លាស់ប្តូរ​ទៅ​បម្រើ​ការងារ​នៅឯ​ខេត្តសៀមរាប តែ​មិន​នឹកស្មានថា បែរជា​មាន​វត្ត​មាននៅ ខេត្ត​ព្រះសីហនុ​វិញ​សោះ​។ ខ្លួនឯង​ជាម​ន្ត្រី មិនគួរណា​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ​អីចឹង​ទេ ធ្វើ​ឲ្យ​ខូច​ឈ្មោះ​មន្ត្រី​អាវុធហត្ថ​ផ្សេងទៀត​។​

 

​ចំពោះ​ក្រុមអ្នកច្បាប់​បាន​ថ្លែងថា ក្នុងនាម​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​មិន​គួរប្រើ​ពាក្យសំដី​ប្រមាថ​ណាមួយ​មិន​សមរម្យ ជាពិសេស​ទៅទៀត​ការនិយាយ​គំរាម​បាញ់សម្លាប់ ប្រជាពលរដ្ឋ​ដែលជា​ស្ត្រីភេទ​ទន់ខ្សោយ គឺ​រឹតតែ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បច្ចុប្បន្ន​ប្រទេស​មានច្បាប់ គឺ​អ្វីៗ​អាច​ឲ្យ​ច្បាប់​រក​យុត្តិធម៌​ឲ្យ​គូភាគី​ទាំងសងខាង​ដោយ​ស្មើគ្នា​ចំពោះមុខ​ច្បាប់​៕

12-12-2016-2

12-12-2016-4 12-12-2016 12-12-2016-1 12-12-2016-3

 

Leave a Reply

(*) Required, Your email will not be published