ខ្ទើយជនជាតិវៀតណាម ដែលធ្វើទារុណកម្មកូនក្មេងខ្មែរអាយុ២ឆ្នាំ ជិតស្លាប់ជិតរស់ សមត្ថកិច្ចចាប់ខ្លួនបានហើយ

, , Leave a comment

រាជថានីភ្នំពេញ ៖ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំម្នាក់ កូនប្រជាពលរដ្ឋខ្មែរ នៅស្រុក

ពេជ្រាដា ខេត្តមណ្ឌលគិរី ហើយរត់គេចខ្លួននោះ រហូតដល់យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុងហូជីមិញប្រទេសវៀតណាម។

ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយតែសមត្ថកិច្ចកម្ពុជាសហការជាមួយខាងនគរបាល វៀតណាម ដើម្បីយកជននេះមកប្រទេស កម្ពុជា ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ គួរបញ្ជាក់ថា ថ្មីៗនេះបន្ទាប់ពីមានការបង្ហោះនូវរូបភាពបុរសម្នាក់ដែលគេអះអាងថា ជាជនជាតិវៀតណាម បានប្រើទារុណកម្មលើកុមារ ដោយប្រើដំបង ឆក់ បានធ្វើឲ្យកក្រើកក្នុងមជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុក និងបង្ហាញពីប្រតិកម្មរបស់ពួកគេចំពោះទង្វើដ៏ព្រៃផ្សៃនេះ ។

 

តាមរយៈសកម្មភាពដែលមិនអាចអត់ឱនឲ្យបាន អ្នកលេងហ្វេសប៊ុកជាច្រើនបានសំណូមពរឲ្យសមត្ថកិច្ច ស្វែងរកមុខជននោះយកមកផ្តន្ទាទោសទៅតាមច្បាប់។ នៅក្នុងឃ្លីបវីដេអូឃើញសកម្មភាព របស់ជននោះសាហាវឃោរឃៅព្រៃផ្សៃខ្លាំងណាស់ គឺវាបានធ្វើបាបលើកុមារ ដោយវិធីចងស្លាបសេករួចរុំមាត់ ហើយយកដំបងឆក់ មក ឆក់ឲ្យក្មេងនោះយំ មើលហើយមហាអាណិតក្មេងនោះពេកក្រៃ។ ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិ ឃុំខាងលើ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការ បញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់ជនដៃដល់រូបនេះ ផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ៕

fn-2016-12-07-11-48-51-8 fn-2016-12-07-22-31-04-1 fn-2016-12-07-22-31-04-2

 

 

Leave a Reply

(*) Required, Your email will not be published