លោក​អធិការ​ស្រុក​ពាម​រក៍ សេង ពន្លក ប្រើ​ឃាតករ​ដងផ្លូវ សម្លាប់​មនុស្ស ព្រោះ​អាង​លុយ​បិទបាំង​

, , Leave a comment

​ខេត្តព្រៃវែង : ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្តើមចេញពី​លោក​អធិការ​ស្រុក​ពាមរ​ក៌​កើតឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​វត្ត​ទួល​សម្មាធិ ស្ថិតនៅ​ភូមិ​មួយ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង​។​

 

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ អន វិសាល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ា ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ជិះ​ម៉ូតូ​ប្រភេទ C110​។​រថយន្ត​បង្ក​ម៉ាក​បា​ឡែ​ន​02 ពណ៌​ស្ករ បើកបរ​ដោយ​ឈ្មោះ សេង ពន្លក អធិការនគរបាល​ស្រុក​ពាមរ​ក៏​។​

 

​ក្រោយពី​បើករថយន្ត​បុក​មនុស្ស លោក សេង ពន្លក បាន​សង​សំណង​ទៅ​ឲ្យ​ជនរងគ្រោះ​៧២០.០០០​រៀល ហើយ​បាន​បិទ​សំណុំរឿង​ចោល មិន​រាយការណ៍​ទៅ​ថ្នាក់លើ ពិសេស​ប្រព័ន្ធតុលាការ​។ ករណី​ខាងលើនេះ​លោក សេង ពន្លក មិនត្រូវ​គេច​ផុតពី​សំណាញ់​ច្បាប់​បានទេ​។ តាមច្បាប់​ចរាចរណ៍​ជើងគោក លោក សេង ពន្លក នឹងត្រូវ​ជាប់គុគ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​។ មានន័យថា មន្ត្រីរាជការ​ជាប់គុក​ដូច​ពលរដ្ឋ​ធម្មតា​ដែរ មិនមែន​បុក​មនុស្ស​ស្លាប់​សងលុយ​ចប់​បញ្ហា​នោះទេ​។ ហេតុនេះ​ទាមទារ​ឲ្យ​លោក សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៌​ចេញមុខ​ទទួលកំហុស​របស់ខ្លួន​។​

 

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៏បាន​ប្រតិកម្ម​ថា អភិបាលស្រុក​ពាម​រក៍ បុក​គេ​ស្លាប់ ចាប់គាត់​ដាក់គុក ហើយ​សង​សំណង​ទៅ​ជនរងគ្រោះ​អស់​លុយ​រាប់ម៉ឺន​ដុល្លារ​។ ចំណែក​លោក​អធិការ​វិញ បុក​គេ​ស្លាប់ ហើយ​សង​ប្រាក់​បន្តិចបន្តួច​រួចខ្លួន បិទបាំង​រឿងអាស្រូវ​ជិតឈឹង​តែម្តង ដូចជា​មិន​ស្មើភាព​គ្នា​ទេ​។​

 

​បើតាម​ការអះអាង​ពី​លោក ស្រេង ជា ស្នងការ​ខេត្តព្រៃវែង​បាន​ប្រាប់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមែន លោក សេង ពន្លក អធិការ​ស្រុក​អ្នកបើកបរ​ទេ គឺ​ប្រពន្ធ​ជា​អ្នកបើកបរ ហើយ​ឡាន​ប្រពន្ធ​លោក សេង ពន្លក ក៏​មិនបាន​ទៅបុក​គេ​ទេ គឺ​ម៉ូតូ​ជនរងគ្រោះ​បើក​បុក​ឡាន​បណ្តាល​ឲ្យ​ខូច​ទ្វារ​ឡាន​ខាងឆ្វេង​។​

 

​លោកស្នងការ​បានលើកឡើង​ទៀតថា ករណីនេះ​ខុសគ្នា​ទៅនឹង​លោក​អភិបាលស្រុក​បើកឡាន​បុក​គេ​ក្នុងស្ថានភាព​ស្រវឹង​។ ចំណែក​លោក​អធិការ​មាន​កំហុស​ទេ គឺ​ប្រពន្ធ​គាត់​ជា​អ្នកបើកបរ​។ ប្រភព​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា លោក សេង ពន្លក អធិការ​ស្រុក​ពាមរ​ក៌​បើកបរ​ឡាន​ដោយផ្ទាល់​ក្នុងស្ថានភាព​ស្រវឹង ហើយ​បើកឡាន​មិនមាន​ការប្រុងប្រយ័ត្ន ឬ​បាត់បង់​ស្មារតី ទើប​ធ្វើ​ឲ្យ​ជនរងគ្រោះ​ជិះ​ម៉ូតូ​បុក​ពេញទំហឹង​តែម្តង​។​

 

​ប្រភពពី​មន្ត្រីប៉ូលិស​ខេត្តព្រៃវែង​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា លោក សេង ពន្លក ផឹកស្រា​ស្រវឹង​ក្រោយពី​បញ្ចប់​ពិធី​រំលឹក​ខួប​២​ធ្នូ​នៅ​ខេត្ត​។ ហើយ​ករណីនេះ​លោក​អធិការ​បាន​បញ្ជា​ឲ្យ​ជំនាញ​ចរាចរណ៍​កែ​សំណុំរឿង រួច​ទម្លាក់កំហុស​លើ​ប្រពន្ធ​ក្នុង​បំណង​កុំ​ឲ្យ​អស់បុណ្យ​សក្ដិ ឬ​មានទោស​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កាលពី​កំឡុង​២-៣​ខែ​មុន​នោះ កូនលោក សេង ពន្លក បាន​លេង​កាំភ្លើង​រួចរាល​កៃកាំភ្លើង​ទៅ​ត្រូវ​បងប្អូនជីដូន​របស់ខ្លួន​ធ្លាយ​ពោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ក៏បាន​ព្យាយាម​បិទបាំង​រឿង​យ៉ាង​ស្ងាត់​សូន្យ​។ និយាយ​រួម​ក្រៅពី​រឿងអាស្រូវ​ធំៗ​កើតឡើង​ក្នុង​គ្រួសារ​អធិការ នៅក្នុង​ស្រុក​ពាមរ​ក៌​ទាំងមូល​ពោរពេញ​ទៅដោយ​សំបុក​ល្បែងស៊ីសង​ច្រើន​ឥត​គណនា ហើយ​ក្រុម​អ្នកបើក​លេងល្បែង​ស៊ីសង​ទាំងនោះ​បង់លុយ​ប្រចាំខែ​ឲ្យ​លោក​អធិការ​ទាំងអស់​។​

 

​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​តម្រូវ​បាន​លោក សេង ពន្លក ជាន់ពន្លិច​កប់​យ៉ាងជ្រៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពាមរ​ក៌ ខ្វះ​ភាពកក់ក្តៅ​រស់នៅក្នុង​សម្បុក​ល្បែងស៊ីសង​ខុសច្បាប់​។ ពួកគាត់​មិន​ចង់​នៅក្នុង​ប្លុក​បន​ល្បែងស៊ីសង​បែបនេះ​ទេ ពីព្រោះ​សំបុក​ល្បែងស៊ីសង​នេះ ហើយ​ដែល​ដើមចម​នៃ​ក្រុមចោរ​កម្ម​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​៕

07-12-2016

 

Leave a Reply

(*) Required, Your email will not be published