ព្រៃផ្សៃ អមនុស្សធម័ ជនជាតិ វៀតណាម ទារុណកម្មលើកុមារខ្មែរ ប្រតិកម្មពេញហ្វេសប៊ុក

, , Leave a comment

15319544_192941697833709_766633654_nថ្មីៗនេះបន្ទាប់ពី មានការបង្ហោះនូវរូបភាពបុរសម្នាក់ដែលគេអះអាងថាជាជនជាតិ វៀតណាម បានប្រើទារុណកម្មលើកុមារ ដោយប្រើដំបងឆក់ បានធ្វើឲ្យកក្រើកក្នុង

មជ្ឈដ្ឋានអ្នកលេងហ្វេសប៊ុកនិងបង្ហាញពីប្រតិកម្មរបស់ពួកគេចំពោះទង្វើដ៏ព្រៃផ្សៃនេះ ។ តាមរយៈសកម្មភាពដែលមិនអាចអត់ឱនឲ្យបានអ្នកលេងហ្វេសប៊ុកជាច្រើនបានសំណូមពរឲ្យសមត្ថកិច្ចស្វែងរកមុខជននោះយកមកផ្តន្ទាទោសទៅតាមច្បាប់។

នៅក្នុងឃ្លីបវីដេអូ ឃើញសកម្មភាព របស់ជននោះសាហាវឃោរឃៅព្រៃផ្សៃខ្លាំងណាស់ គឺវាបានធ្វើបាបលើកុមារ ដោយវិធីចងស្លាបសេករួចរុំមាត់ហើយយកដំបងឆក់ មក ឆក់ឲ្យក្មេងនោះយំ មើលហើយមហាអាណិតក្មេងនោះពេកក្រៃ។

នៅក្នុងហ្វេសប៊ូកឈ្មោះ Khan ChanSophal គេស្គាល់ថាជនល្មើសជនជាតិវៀតណាម ឈ្មោះ យុង ថាញ់ មកស្នាក់នៅស៊ីឈ្នួលនៅចំការ កាកាវ ឃុំស្រែអំពូម ស្រុកពេជ្រាតា ខេត្តមណ្ឌលគីរីជាមួយនឹងម្តាយក្មេងនិងក្មេងរងគ្រោះដែលមានឈ្មោះ សូ សៅ អាយុ ២ឆ្នាំ ជនជាតិខ្មែរ។រឿងនេះ បានកើតតាំងពីរ២ខែកន្លងមកហើយ ដោយម្តាយរវល់ទៅចំការមកវិញ ស្រាប់តែឃើញកូនឡើងទន់ខ្លួន និងមានឈាមតាមរន្ធគូថទៀត។ក្រោយកើតហេតុ កំលាំងសមត្ថកិច្ចបានស្រាវជ្រាវទៅដល់កន្លែង ជន ល្មើសស្នាក់នៅ តែមិនបានជួបជនល្មើសទេ ជួបតែម្តាយនិងកូន។ សមត្ថកិច្ចក៏បន្តទៅស្រាវជ្រាវចាប់ដល់ខេត្តកំពង់ចាមនាល្ងាចនេះហើយកំពុងសួរនាំលំអិតពីមូលហេតុពិតប្រាកដ ដែលនាំអោយឈានទៅដល់អំពើរឃោឃៅទាំងនេះ៕

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published