មនុស្ស គេ​យកសម្តី​

, , Leave a comment

fb_img_1451820647441

​ចំណេះដឹង : មាន​គ្រាមួយ​នោះ​មាន​បុរស​ម្នាក់​ដែល​ចេះ​ជួយ​យក​អសារ​គេ មាន​សទ្ធា​ល្អ​និង​មានចិត្ត​សប្បុរស​។  គាត់ គឺជា​បុរស​ម្នាក់​ដែល​នឹង​ជួយ​នរណាម្នាក់​ដោយ​គ្មាន​ការស្នើសុំ​អ្វី​មកវិញ​ឡើយ​។ គាត់​នឹង​ជួយ​នរណាម្នាក់​ដោយសារតែ​គាត់​ចង់​ជួយ​។ ថ្ងៃ​មួយពេល​កំពុង​ដើរ​នៅលើ​ផ្លូវ​ដែលមាន​ធូលី​ហុយ​អួរ​អាប់ បុរស​ម្នាក់​នោះបាន​ឃើញ​កាបូប​មួយ​ជ្រុះ​នៅតាម​ផ្លូវ ដូច្នេះ​គាត់​បាន​រើស​វា​ឡើង​ហើយ​បាន​ចាប់អារម្មណ៍​ឃើញថា កាបូប​នេះ គឺ​ទទេ​មិនមាន​អ្វី​នោះទេ​។ ភ្លាមនោះ​ក៏មាន​ស្ត្រី​ម្នាក់​ដែល​រួម​ដំណើរ​ដោយ​ប៉ូលិស​ម្នាក់​ផង​នោះ បានបង្ហាញ​ខ្លួន​ឡើង និង​បង្គាប់​ឲ្យ​ប៉ូលិស​ម្នាក់​នោះ​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​រើស​បាន​កាបូប​នោះ​។​

 

​ស្ត្រី​ម្នាក់នេះ​បាន​លើកឡើងថា មាន​លុយ​នៅក្នុង​កាបូប​ហើយ​ទទូច​សួររក​កន្លែង​ដែល​បុរស​នោះបាន​លាក់​លុយ​របស់​នាង ប៉ុន្តែ​បុរស​នោះ​ឆ្លើយថា “​វា​ជា​កាបូប​ទទេ​នៅពេលដែល​ខ្ញុំ​បាន​រើស​បាន​”​។ ស្ត្រី​នោះ​ស្រែក​ដាក់​គាត់​ថា “​ឲ្យ​វា​មក​ខ្ញុំ​វិញ ខ្ញុំ​ទុក​វា​សម្រាប់​បង់ថ្លៃ​សិក្សា​របស់​កូនប្រុស​ខ្ញុំ​ទេ​”​។​

 

​បុរស​នោះ​ពិត​ជាមាន​អារម្មណ៍​អាណិត​ស្ត្រី​ម្នាក់​នោះ ដូច្នេះ​គាត់​ក៏បាន​ប្រគល់​ប្រាក់​របស់គាត់​ទាំងអស់​ឲ្យ​ទៅ​នាង​។ គាត់​បាន​គិតថា ស្ត្រី​ម្នាក់នេះ​គឺជា​ម្តាយ​តែមួយ​ហើយ​មើលទៅ​។ បុរស​ម្នាក់នេះ​បាន​និយាយថា «​យកប្រាក់​ទាំងអស់នេះ​ទៅ សុំទោស​ចំពោះ​រឿង​ដែល​បានកើត​ឡើង​”​។ ស្ត្រី​ម្នាក់នេះ​បាន​ចាក​ចេញទៅ ឯ​លោក​ប៉ូលិស​ក៏​បន្ត​ចាប់ខ្លួន​បុរស​នោះ​សម្រាប់​ការសាកសួរ​បន្ថែមទៀត​។​

 

​ស្ត្រី​ម្នាក់នេះ​សប្បាយចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​នៅពេល​នាង​បាន​រាប់​លុយ​របស់​នាង​ទើប​ដឹងថា វា​កើនឡើង​ទ្វេដង​។ ពេលនោះ​នាង​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​។ ថ្ងៃមួយ​ខណៈពេលដែល​ស្ត្រី​នោះបាន​ទៅ​បង់ថ្លៃ​សាលា​សម្រាប់​កូនប្រុស​របស់គាត់ នាង​បាន​ចាប់អារម្មណ៍​ថា មាន​បុរស​មួយ​ស្គមស្គាំង​ដើរ​តាម​ពីក្រោយ​នាង​។ នាង​បាន​គិតថា គាត់​អាច​នឹង​ប្លន់​នាង ដូច្នេះ​នាង​បាន​ចូលមក​ជិត​ប៉ូលិស​ម្នាក់​ដែល​ឈរ​នៅក្បែរនោះ​។ គាត់ គឺជា​ប៉ូលិស​ដដែល​ដែល​ធ្លាប់ជួយ​នាង​រឿង​កាបូប​លុយ​។ ស្ត្រី​ម្នាក់នេះ​បាន​ប្រាប់​គាត់​អំពី​បុរស​ដែល​ដើរ​តាម​គាត់ ប៉ុន្ដែ​ភ្លាមនោះ​ពួកគេ​ក៏បាន​ឃើញ​បុរស​ដែល​ដើរ​តាម​នាង​នោះ​ដួល​។ ដូច្នេះ​ពួកគេ​ក៏បាន​រត់​សំដៅទៅ​បុរស​ដួល​នោះ ហើយ​ឃើញថា គាត់​ជា​បុរស​ដដែល​ដែល​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​សួរ​កាលពី​ពីរ​បី​ថ្ងៃមុន​ពី​រឿង​រើស​បាន​កាបូប​។​

 

​បុរស​ដែល​ដួល​នោះ​មាន​សភាព​ខ្សោយ​ណាស់ រីឯ​ស្ត្រី​នោះ​វិញ​មាន​សភាព​ច្រឡំបល់​អស់ហើយ​។ ប៉ូលិស​បាន​និយាយ​ទៅកាន់​ស្ដ្រី​នោះ​ថា “​គាត់​មិន​ឲ្យ​លុយ​របស់​អ្នក​វិញ​ទេ​ថ្ងៃនោះ​។ គាត់​មិនមែនជា​ចោរ​ទេ តែ​ពេល​នាង​និយាយ​អំពី​ថ្លៃ​សាលា​កូនប្រុស​របស់​នាង គាត់​ក៏មាន​អារម្មណ៍​អាណិត និង​ឲ្យ​ប្រាក់​របស់គាត់​ទៅ​នាង​ទៅ​”​។​

 

​ក្រោយមក​គេ​បាន​ជួយ​បុរស​ម្នាក់​ក្រោកឈរឡើង ហើយ​បុរស​ម្នា​ក់បាន​ប្រាប់​ស្ត្រី​ថា “​សូម​ទៅខាង​មុខ និង​បង់ថ្លៃ​សាលា​កូនប្រុស​របស់​នាង​ទៅ ខ្ញុំ​ឃើញ​នាង​ហើយក៏​ដើរ​តាម ដើម្បី​ឲ្យ​ប្រាកដថា​គ្មាន​នរណាម្នាក់​លួច​ថ្លៃ​សាលា​របស់​កូនប្រុស​របស់​នាង​ទេ​។ ស្ត្រី​នោះ​ក៏​និយាយ​អ្វី​លែងចេញ​៕

 

 

Leave a Reply

(*) Required, Your email will not be published