សោកសង្រេង! រានទេវតាប្រហារជីវិត ក្មេងស្រី-ប្រុស ២នាក់

, , Leave a comment

ខេត្តកណ្ដាល-កំពង់ឆ្នាំង ៖ ក្មេងស្រី-ក្មេងប្រុស២នាក់ នៅខេត្តផ្សេងគ្នា ម្នាក់ដែលជាកូនម្ចាស់អាហារដ្ឋានមួយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ ពីក្មេងស្រីរងគ្រោះបានតោងព្រះភូមិ

(រានទេវតា) ដែលនៅក្នុងរោងមុខផ្ទះបានធ្លាក់សង្កត់លើ។កាលពីវេលារសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្មេងប្រុសរងគ្រោះម្នាក់ទៀត មានឈ្មោះ កុសល វិសាល អាយុ៨ឆ្នាំ រស់ នៅជិតវត្តព្រែកឫស្សី ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ត្រូវរានទេវតាធ្លាក់សង្កត់ចំពីលើខ្ទេចក្បាលស្លាប់ ខណះដើរទៅតោងរានទេវតា ធ្វើអំពីថ្មដែលគេដាក់តាំងលក់ បណ្ដាលឱ្យធ្លាក់សង្កត់ពីលើចំក្បាលបែកធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោងជាង១០ និង៣០នាទី ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ។

 

ករណីរងគ្រោះខាងលើ ឪពុក-ម្តាយ ស្រែកទ្រហោយំឱបសពកូន យ៉ាងរន្ធត់ចិត្ត គួរអោយសង្វេគខ្លាំងណាស់ មិនគួរណាកូនប្រុស-ស្រី ជាទីស្រលាញ់ស្មើជីវីត បែរជាភ្លាត់ធ្លាក់ រានទេវតាថ្ម សង្កត់ស្លាប់ យ៉ាងទាន់ហន់អាណោចអាធម័បែបនេះសោះ៕

77c3b352-422d-4044-80da-e967cc3a4ecc b3769525-0943-494c-94b0-2b0cd86e526f photo_2016-12-01_19-55-09

 

Leave a Reply

(*) Required, Your email will not be published