លោក អាង នាង ប្រធានមន្ទីរសុខាភិបាល ស្តីទីខេត្តប៉ៃលិន អសមត្ថភាព កំសោយការគ្រប់គ្រងបុគ្គលិក មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន គ្មានពេទ្យប្រចាំការ

, , Leave a comment

ខេត្តប៉ៃលិន ៖ បើតាមការលើកឡើងត្រង់ៗ របស់ប្រជាពលរដ្ឋ ដែលជាឪពុកម្តាយកុមារតូចៗជាច្រើននាក់ ដែលបានយកកូនរបស់ខ្លួន ដែលមានជំងឺផ្សេងៗ ដូចជា

ក្តៅខ្លួន ក្អក ផ្តាសាយ គ្រុនឈាម ទៅសំរាកព្យាលបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមួយនេះបានរិះគន់ថា អាគារផ្នែកជំងឺកុមារ មិនសូវមានបុគ្គលិក ប្រចាំការសម្រាប់ព្យាបាលអ្នកជំងឺនោះទេ ជាពិសេសនៅពេលយប់តែម្តង ។

 

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះថ្ងៃទី២៩, ៣០ខែវិច្ឆិកា ឆ្នាំ២០១៦ ពួកគាត់ម្នាក់ៗនៅតែបារម្ភ ខណៈចូលដល់មន្ទីរពេទ្យហើយនោះមិនឃើញពេទ្យប្រចាំការ ។

លោក គង់ ណន ឪពុកកុមារមានជម្ងឺបានរៀបរាប់ថា រូបគាត់បានអង្គុយរង់ចាំក្រុមគ្រូពេទ្យតាំងពីម៉ោង៧ យប់រហូតដល់ម៉ោង៨និង៣០នាទីយប់ ទើបឃើញក្រុមគ្រូពេទ្យមកដល់ ហើយយកកូនរបស់គាត់ដែលមានជំងឺទៅព្យាបាល ព្រមទាំងដាក់សេរ៉ូម។ខណៈយកកូនទៅព្យាបាលនោះ ក៏មានគ្រូពេទ្យម្នាក់ (មិនស្គាល់ឈ្មោះ) បាននិយាយស្តីបន្ទោសម្តាយអ្នកជំងឺថាបើមីង ឯងចេះ ចាំបាច់យកមកឲ្យពេទ្យព្យាបាល ធ្វើអ្វីមិនទៅមើលខ្លូនឯងទៅ ខណៈដែលម្តាយអ្នកជំងឺ(ក្មេងដែលឈឺ)ចង់ឲ្យគ្រូពេទ្យ ថតអ៊ិចសេរ៉េ ។ព្រមទាំងមានការនិយាយដាក់គ្នាខ្លាំងៗបណ្តាលឲ្យអ្នកជំងឺ និងអ្នកកំដរផ្អើល មកចោមរោមមើលជាច្រើននាក់ ចំណែកភ្លើងក៏ដាច់ទៀត ប៉ុន្តែដាច់តែក្នុង បន្ទប់កូនគាត់ប៉ុណ្ណោះ ដោយមានគេលួចបិទភ្លើង ។

 

ប្រភពបានអោយដឹងថា ពលរដ្ឋ ខ្លះបាននាំកូនឈឺទៅសំរាកព្យាបាលអស់រយៈពេល ២-៣ថ្ងៃទៅហើយ ដោយគ្រាន់តែដាក់សេរ៉ូម១កំប្លោក រួចទុកចោល មិនមានការពិនិត្យជម្ងឺអ្វីនោះដែរ។ចំពោះតម្លៃបង់សេវាវិញ ខណៈចូលដល់មន្ទីរពេទ្យដេកសម្រាកព្យាបាលភ្លាម ត្រូវបង់ថ្លៃគ្រែ ថ្លៃពិនិត្យឈាម គិតទៅអស់ជាង១០ម៉ឺនរៀលដែរ តែពិបាកក្នុងការហៅរកគ្រូពេទ្យមកមើលកូនៗរបស់ខ្លួនណាស់ ។

 

ពាក់ព័ន្ធបញ្ហានេះ គេមិនដឹងថា តើលោក អាង នាង ប្រធានមន្ទីរសុខាភិបាលស្តីទីខេត្តប៉ៃលិន គាត់អសមត្ថភាព ឬ កំសោយក្នុងការគ្រប់គ្រង ដល់កម្រិតណានោះទេ ទើបមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនគ្មានពេទ្យប្រចាំការហើយបើមានអ្នកប្រចាំការតែមានសំដីអសីលធម័ ចំពោះអ្នកជំងឺ ខុសក្រម សីលធម៌ និងវិជ្ជាជីវៈ របស់គ្រូពទ្យ៕

4e23c258-a677-4e6a-ae00-f6330f1d94bc pailin-4

 

Leave a Reply

(*) Required, Your email will not be published