រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ អត្ថបទ​សារព័ត៌មាន Online គួរ​សរសេរ​អត្ថបទ​ឲ្យ​ខ្លីៗ និង​ដាក់​រូបភាព​តិច​ បង្ការ​គ្រោះ​ថ្នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ : រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបង្ហាញ​សារស​សើរ​ដល់​បណ្ដា​សារព័ត៌មាន​អេឡិចត្រូនិក​សារព័ត៌មាន Online ដែល​តែងតែ​បាញ់​បញ្ជូន​ព័ត៌មាន​ដល់ដៃ​ប្រជាពលរដ្ឋ​តែ​កុំ​ឲ្យ​សរសេរ​ព័ត៌មាន​វែង ដូច​អត្ថបទ​កាសែត និង​ប្រើប្រាស់​រូបភាព​ច្រើនពេក​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​របស់​គណនី​រដ្ឋមន្ត្រី​រូបនោះ​។​

 

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​កាលពី​ថ្ងៃទី​២៧ វិច្ឆិកា ថា "​រាល់ថ្ងៃ    អរគុណ​មិត្ត​យើង​ដែល​បាន​បង្កើត​ព័ត៌មាន​Online​ជាច្រើន និង​ថែមទាំង​បាន​បញ្ជូន​ចូល​តាម​ទូរស័ព្ទដៃ​របស់​មិត្ត​យើង​ផង​គ្នា​។ តែ​អ្វីដែល​មិត្ត​យើង​មិន​យល់ គឺ​ដំណឹង​វែង​ហួស ចង់​ស្មើ​អត្ថបទ​កាសែត ហើយ​រូបថត​ជិត​ម៉ា​អាល​ប៊ុ​ម តែ​មិនដឹង​ចង់​និយាយ​ពី​អី​ខ្លះ ព្រោះ​ភាគច្រើន​គ្មាន​ចំណងជើង​។ លោក​បន្តថា​ជាធម្មតា​អាន​ព័ត៌មាន​លើ​ទូរស័ព្ទ គឺ​សម្រាប់​កេះ​គ្នា​ឲ្យ​ដំណឹង ហើយ​ងាក​ទៅរក​គេហទំព័រ​ណាមួយ ឬ​អា​ខោ​ន​ណាមួយ​ដើម្បី​មើល​លម្អិត​"​។​

 

​ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ ឲ្យ​បណ្ដា​សារព័ត៌មាន​Online ទាំងអស់​សរសេរ​អត្ថបទ​ខ្លីៗ ជា​លក្ខណៈ​ដំណឹង​បឋម​ស្របតាម​និយមន័យ​ព័ត៌មាន​ថា ប្លែក ថ្មី មិនធម្មតា​ហើយ​ខ្លី ខ្លឹម មានន័យ​ស្ដាប់​បាន និង​ចៀសវាង ការប្រើប្រាស់​រូបភាព​ច្រើន​។​

 

​ក្នុងនោះដែរ លោក​រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់ថា “​ដល់​អត្ថបទ​វែង​ពេក ជា​លទ្ធផល​ត្រូវ​បុក​សរសរ ជា​ញឹកញាប់​ពក​ក្បាល​ឬ​ធ្លាក់​ទូរស័ព្ទ​បែក​(​គ្រាន់បើ​ជាង​ឡាន​បុក​ដែរ​) នោះ មិន​និយាយ​ពី​អ្នកខ្លះ ដែល​ទូរស័ព្ទ​មាន memory តិច​ត្រូវ​គាំង​ថែមទៀត ។​តើ​យើង​អាច​នាំគ្នា​កែសម្រួល​រឿង​ណឹ​ង​បានទេ​?"៕

30-11-2016

 

Leave a Reply

(*) Required, Your email will not be published