ធ្លាយរឿង ៣០០០ដុល្លារ បញ្ចប់រឿងឡោមព័ទ្ធ បន្ទាយទាហានអនុសេនាធំលេខ៣ ករណីរំដោះឡានដឹកឈើប្រណិតខុសច្បាប់

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពបានអោយដឹងថា ករណីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ខេត្តក្រចេះ បានធ្វើ

ការឡោមព័ទ្ធ ទាហានអនុសេនាធំលេខ៣ ចំណុះឲ្យវរៈការពារព្រំដែនលេខ២០៤ នៃតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ដើម្បីធ្វើការឆែកឆេរ នៅក្នុងកងអនុសេនាធំលេខ៣ ដែលមានទីតាំងនៅក្នុងភូមិក្រញ្ញួងសែនជៃ ឃុំពីrធ្នូ នៃស្រុកស្នូល។បង្កការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃចន្ទ បានសម្រុះសម្រួលគ្នាហើយ តាមរយះលុយ៣០០០ដុល្លារ ដែលក្រុមទាហ៊ានផ្តល់ឲ្យក្រុម PM ដែលឡោមព័ទ្ធបន្ទាយ ។

 

មូលហេតុ ដែលធ្វើឲ្យកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការ ជាមួយ កម្លាំង កងរាជអាវុធហត្ថស្រុកស្នួលខេត្តក្រចេះចុះទៅធ្វើការឡោមព័ទ្ធកងអនុសេនាធំលេខ ៣ ចំណុះឲ្យវរៈការពារព្រំដែនលេខ២០៤ ធ្វើឲ្យភ្ញាក់ផ្អើលទាំងព្រឹកយ៉ាងដូច្នេះ ដោយ សារតែនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើកាឃាត់ស្ទាក់រថយន្តសាំយុងដឹកឈើប្រណីត គេចពន្ធឆ្លងដែនយកទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមបានមួយគ្រឿង ស្ថិតនៅក្នុងភូមិសាស្ត្រនៃតំបន់ កាបី. ក្រោយពីកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ស្ទាក់រថយន្តដឹកឈើ ប្រណីតនោះ បានហើយ ក៏ស្រាប់តែមានមន្ត្រីយោធាមួយក្រុម ជាកូនចៅលោក ហ៊ត ប៊ុនគីម មេបញ្ជាការ កងអនុសេនាធំ លេខ៣ វីរៈវសេនាតូចលេខ២០៤ បានទាញកាំភ្លើងមកភ្ជង់លើ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីរំដោះយករថយន្តដឹកឈើប្រណីតរបស់ពួកគេ។ក្រោយពីពួកគេរំដោះរថយន្តដឹកឈើប្រណីតមួយគ្រឿង នោះបានហើយពួកគេក៏បានបើករថយន្តដឹកឈើមួយគ្រឿងនោះ ចូលទៅលាក់ខ្លួន និងពួនសម្ងំនៅក្នុងអនុសេនាធំលេខ៣នៅ។ ក្នុងគ្រានោះហើយដែលជាដើមចមធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាអាវុធ ហត្ថស្រុកស្នួល ធ្វើការឡោមព័ទ្ធកងអនុសេនាធំលេខ៣ ដើម្បីឆែកឆេររឹបអូស យកវត្ថុតាងរាយការណ៍ជូនថ្នាក់លើ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តក្រចេះ ចាត់ការទៅតាមសន្តិវិធីនៃច្បាប់។

 

តាមប្រភពអះអាងថា លោក ស៊ូ សុងប៊ុន ប្រធាន ក្រុមស្រាវជ្រាវព័ត៌មាន បង្ក្រាប បទល្មើសព្រៃឈើប្រចាំខេត្តក្រចេះ យកកញ្ចប់ថវិកា ចំនួន ៣ពាន់ដុល្លារ ជាថ្នូរដើម្បីសម្របសម្រួលរឿងនេះ។ ប៉ុន្តែប្រហែលជាមិនស៊ីដាច់ម្នាក់ឯងនោះទេ ព្រោះរឿងនេះល្បីពេញខេត្តក្រចេះទៅហើយ ។

តាមរយះនោះព័ត៌មានដែលល្បីបំផុតនោះ គឺមន្ត្រីបង្ក្រាបបទល្មើសព្រៃឈើតាមខេត្ត ច្រើនតែធ្វើរបៀបនេះជាបន្តបន្ទាប់ដោយយកតួនាទីជាប្រធានគណកម្មការបង្ក្រាប បទល្មើសព្រៃឈើទៅរកស៊ីប្រមូលលុយពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់តែម្តង ៕

02da41c0223ab76d2a8745bc81de29d6_l

 

 

Leave a Reply

(*) Required, Your email will not be published