សមត្ថកិច្ចចម្រុះចាប់ឈើខុសច្បាប់ របស់បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ កាលពីម៉ោងជាង៥ល្ងាចថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះមានប៉េអឹមស្រុកបាណន់ ប៉ូលិសសេដ្ឋកិច្ចខេត្ត សហការជាមួយខណ្ឌរដ្ឋបាលព្រៃ

ឈើខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានចេញស្ទាក់ចាប់គោយន្តច្នៃពីរគ្រឿង ដឹកឈើគគីរ៤បន្ទះធំខុសច្បាប់ និងរថយន្តកាមរីគូទស្វិត របស់បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តបាត់ដំបង នៅចំណុចជិតទីបញ្ជាការអាវុធហត្ថស្រុកបាណន់ ស្ថិតក្នុងភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ហើយប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការតាមច្បាប់។ ចំណែកបុគ្គលិកទូរទស្សន៍ និងប្រពន្ធបានគេចខ្លួនបាត់។

 

មន្ត្រីសមត្ថកិច្ចចម្រុះបានអោយដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេះ កម្លាំងយើងដកហូតបានឈើគគីរចំនួន៤ដុំធំ មានទទឹង១ម៉ែត្រ៣០ និងបណ្តោយ ៤ម៉ែត្រកម្រាស់២តឹក(ក្នុង១បន្ទះអាចមានតម្លៃរាប់ពាន់ដុល្លារ)។ ដែលឈ្មួញដឹកឈើ ខុសច្បាប់ ជាបុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តបាត់ដំបង ដឹកតាមរថយន្តច្នៃ តាំងពីវាលចម្បាំងស្រុកសំឡុត ដើម្បីយកមកបាត់ដំបង។

បច្ចុប្បន្នឈើគគីរខុសច្បាប់ គោយន្តច្នៃនិងរថយន្តកាមរី របស់បុគ្គទូរទស្សន៍ ត្រូវបញ្ជូនទៅរក្សាទុកនៅកន្លែងដាំកូនឈើ នៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តហើយ ដើម្បីចាត់ ការតាមច្បាប់៕

 

ករណីខាងលើ កំណើតថ្មី មិនអាចបញ្ចាក់ពី លោក សុខ ផានិត បុគ្គលិកទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប្រចាំខេត្តបាត់ដំបង បាននៅឡើយទេ៕

img-20161129-wa0005 img-20161129-wa0006

 

Leave a Reply

(*) Required, Your email will not be published