ឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី …សម្រុកដឹកឈើប្រណីតទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងគគ្រឹកគគ្រេង

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ជំនួញឈើប្រណីតខុសច្បាប់នៅខេត្តរតនគីរី បានកក្រើកវិញហើយ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺក្រុមឈ្មួញ

ដឹកឈើប្រណីតទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ ដឹកតាមរថយន្ត កាមរីបាឡែន ម៉ាកឆ្លាម កាមរីគូទហើម ស៊េរី៩៥ ព្រមទាំងរថយន្តសាំយ៉ុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីបានបិទ១រយះពេលខ្លីកន្លងមក។

 

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិភិ ឃុំសេសានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឲ្យដឹងថាមួយរយះពេលថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ទៅស្រុកយួនតាម ច្រករបៀងភូមិភិ និងច្រករបៀងភូមិឡំនិងច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅតែបន្ត កើតមានយ៉ាងពេញបន្ទុកហើយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ មិនចាត់វិធាន ការបង្ក្រាបនោះទេ បន្ទាប់ពីបង្ក្រាបរយះពេលខ្លីមកនោះ។

 

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មានឈ្មួញជាច្រើននាក់ ដែលបន្តសកម្ម ភាពដឹកឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រករបៀងភូមិភិ និងច្រករបៀងភូមិឡំនិងតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានឈ្មួញឈ្មោះ ចាន់ធី ឈ្មោះ ស្រីល័ក្ខណ៍ ឈ្មោះស្រីម៉ី ឈ្មេាះ យាយអ៊ូក ឈ្មោះ យាយអីុ ឈ្មោះ ដូង ឈ្មោះ ស្រីណែត ប្អូនយាយអីុប្រពន្ធបងអៀង ឈ្មោះ ចែដា ឈ្មោះស្រីមុច ឈ្មោះ ស្រីខួច និងឈ្មួញច្រើននាក់ផ្សេងទៀត កំពុងរៀបចំដឹក ជញ្ជូន ឈើទៅវៀតណាមផងដែរ។ 

 

ប្រភពបានអោយដឹងបន្តថា លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ ផ្លាស់ប្តូរមកថ្មី សង្ស័យជាត្រូវរ៉ូវជាមួយឈ្មួញជួញឈើ ដល់កម្រិត ណាទេ បានជាបណ្តោយអោយឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងទៅវៀតណាម យ៉ាងគគ្រឹក គគ្រេងបែបនេះ៕

13734765_544034272470138_1311862312_n

131

 

Leave a Reply

(*) Required, Your email will not be published