រូបសំណាក​សង្ឃ​ទ្រង់​បិណ្ឌបាត​ឈរ​អម​កាំជណ្តើរ​វត្ត​ព្រះវិហារ​លើ ដួលរលំ​ដោយសារ​សត្វ​គោ​

, , Leave a comment

​រាជធានី​ភ្នំពេញ : រូបសំណាក​សង្ឃ​ទ្រង់​បិណ្ឌបាត អម​កាំជណ្តើរ​វត្ត​ព្រះវិហារ​លើ ឃុំ​ភ្នំ​បាត​ស្រុក​ពញា​ឭ ខេត្តកណ្តាល ដែល​បាន​ដួល​នោះ គឺ​មិនមែន​ក្រុម​ម​និ​ស្ស​គ្មាន​សាសនា​វាយបំផ្លាញ​នោះទេ​។ ប៉ុន្តែ​ការ​ដួល​នេះ គឺ​ដោយសារ​សត្វ​គោត្រ​ដុស​ដោយនៅ​កន្លែងកើតហេតុ​ឃើញ​មាន​ស្នាម​ជើងគោ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​លោកគ្រូ​ចៅអធិការ​វត្ត​ព្រះនាម ហ៊ិ​ន ណា​ហេង បានទទួល​ព័ត៌មាន​ពី​លោក​នេន​ថា មាន​រូបសំណាក​នៅតាម​អម​កាំជណ្តើរ​ខាងជើង​រលំ​អស់​មួយចំនួន​។ ក្រោយ​ឮ​ភ្លាម​លោកគ្រូ​ចៅអធិការ​វត្ត​បានមក​មើលឃើញ​រលំ​មែន​អស់​ចំនួន​១៤​រូប ក្នុងចំណោម​ចំនួន​៦៥​រូប​។​

 

​ក្រោយមក​លោកគ្រូ​ចៅអធិការ​វត្ត​បាន​ហៅ​មេភូមិ​មក​មើលឃើញ​ពិតប្រាកដ​មែន​។ ប៉ុន្តែ​លោកគ្រូ​ចៅអធិការ​វត្ត​ពុំ​ចោទថា អ្នកណា​វ៉ៃ​ទេ តែ​នៅ​ថ្ងៃអាទិត្យ​មាន​មនុស្ស​មកលេង​ច្រើន​នៅ​ចំណុច​ហ្នឹង ខ្លាច​ភ្ញៀវ​មកលេង​ហើយ​ច្រាន​លេង​។ តាម​កា​រស​ន្និ​ដា្ឋ​ន​របស់​សមត្ថកិច្ច គឺ​ការដួលរលំ​រូបសំណាក​សង្ឃ​ទ្រង់​បិណ្ឌបាត អម​កាំជណ្តើរ​វត្ត​ព្រះវិហារ​លើ​ពុំមាន​អ្នកណា​វ៉ៃ​ទេ គឺជា​គោ​ដើរ​ត្រដុស​ព្រោះ​កន្លែងកើតហេតុ​មានតែ​ដាន​ជើងគោ​នៅ​ជុំវិញ​ទីនោះ​៕

29-11-2016-1 29-11-2016

 

Leave a Reply

(*) Required, Your email will not be published