ផ្លាស់ប្ដូរស្នងការខេត្តត្បូងឃ្មុំ និងកំពង់ចាម , លោកផ្កាយ២ បែន រ័ត្ន ទៅកាន់ស្នងការត្បូងឃ្មុំ រីឯលោក ឯម កុសល អាចជា ស្នងការខេត្តកំពង់ចាម

, , Leave a comment

រាជធានីភ្នំពេញ ៖ ប្រភពពីមន្ដ្រីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានលួចបង្ហើបប្រាប់ថា ថ្នាក់ដឹកនាំបានសម្រេចផ្លាស់ប្ដូរតំណែង ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងកំពង់ចាមហើយដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។

 

មន្រ្តីនគរបាលបានបញ្ជាក់ថា យោងតាមការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឡែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ទៅកាន់ស្នងការនគរបាលខេត្តត្បូងឃ្មុំជំនួសវិញ។ដោយឡែកលោក ឯម កុសល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស ខេត្តកំពង់ចាម នឹងត្រូវឡើងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ បែន រ័ត្ន។

 

ព័ត៌មានខាងលើកំណើតថ្មី មិនអាចសុំការបញ្ជាក់ជាផ្លូវការ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅឡើយទេ៕

15170856_723090054513366_2759318316311779722_n%e1%9e%98%e1%9f%89%e1%9f%85-%e1%9e%96%e1%9f%85-%e1%9e%98%e1%9f%81%e1%9e%9f%e1%9f%92%e1%9e%93%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a-%e1%9e%81%e1%9f%81%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%8f%e1%9f%92

15226506_167169650417953_124010970_n

 

Leave a Reply

(*) Required, Your email will not be published