ជនសសៃប្រសាទ ចង្រៃ កាប់ប្រហារ ប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅយប់ថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០១៦ នៅចំណុចភ្នំត្រងោលស្ថិតក្នុងភូមិ អូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យមា្នក់ ដែលសមត្ថកិច្ច

អះអាងថា ជាជនសសៃប្រសាទ បានធ្វើសកម្មភាព កាប់ប្រហារ ទៅលើជនរងគ្រោះ២ នាក់ប្ដី-ប្រពន្ធ បណ្ដាលឲ្យប្ដីស្លាប់ភា្លមៗ រីឯប្រពន្ធរងរបួសធ្ងន់។

 

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ជាប្ដីឈ្មោះ អ៊ុក វណ្ណថា អាយុ៦៦ឆ្នាំ ត្រូវរបួសចំគល់ក ខាងក្រោយបណ្ដាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែង រីឯប្រពន្ធឈ្មោះ អឿន សុខា អាយុ៣២ឆ្នាំ ត្រូវចំគល់ក ខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់។ដោយ ឡែកជនសង្ស័យឈ្មោះ ព្រំ កិន អាយុ៥៨ឆ្នាំដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់រួចមក។

 

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

15280996_167157840419134_1721381320_n fn-2016-11-28-18-58-00-1

 

Leave a Reply

(*) Required, Your email will not be published